Kevin De Bruyne ខ្សែបម្រើឆ្នើមរបស់ក្លឹប Man. City បានជ្រើសរើសយក Cristiano Ronaldo ជាមិត្តរួមក្រុមក្នុងក្តីស្រមៃរបស់គាត់ជំនួសអោយគូប្រជែងនិងជាកីឡាឆ្នើមលំដាប់ពិភពលោករបស់គាត់ជាច្រើនឆ្នាំគឺ Lionel Messi ។
នៅក្នុងបទសម្ភាសន៍ជាមួយ Wow Hydrate De Bruyne បានឆ្លើយសំនួរដែលបានចោតសួរថាតើលេងជាមួយ Messi ឬ Ronaldo?
កីឡាករនាំលេងរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិកនិងក្រុមនាំមុខតារាង Premier League រូបនេះបានបានបញ្ចេញទស្សនៈយល់ឃើញថាៈ ខ្ញុំប្រហែលជាជ្រើសរើសយក Ronaldo ព្រោះគាត់ជាខ្សែប្រយុទ្ធធម្មតាដែលលេងក្នុងតំណែងមួយខណៈ Messi នៅតែជាកីឡាករដែលប្រៀបដូចជាអ្នកនាំលេងនៅលើទីលានប្រកួត(Playmker)។ខ្ញុំក៏គិតថាខ្លួនឯងក៏ជាអ្នកបង្កើតឪកាស និងនាំលេងដូចគ្នា ដូច្នេះអ្នកអាចផ្តល់ ឱ្យខ្ញុំនូវខ្សែប្រយុទ្ធម្នាក់ដូចជា Cristiano Ronaldo គឺគ្រប់គ្រាន់ ។
De Bruyne នៅតែចង់មានមហិច្ឆតាចង់អោយ Man.City ឈ្នះជើងឯក Premier League បន្ទាប់ពីកីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅ តែបង្ហាញទម្រង់លេងបានល្អដោយរកបាន១៩គ្រាប់ និង assists រហូតដល់១៣ ដងក្នុងការបង្ហាញខ្លួន៤៤លើកនៅគ្រប់ ក្របខណ្ឌ ប្រកួតទាំងអស់។De Bruyne ក៏ត្រៀមស្វាគមន៏សមាជិកថ្មីគឺខ្សែប្រយុទ្ធ Erling Haaland ដោយបានបង្ហាញពីការចម្លងស្តាយអបអរក្រោយ ស៊ុតបញ្ចូលទីគ្រាប់ទីបីពេលផ្តួល Wolverhampton ក្នុងលទ្ធផល៥ទល់និង១ កាលពីថ្ងៃទី ១១ ខែឧសភាកន្លងទៅ។
ប្រភព៖ Sportskeeda