Man.City បានយល់ព្រមលើលក្ខណ្ឌផ្ទាល់ខ្លួនសម្រាប់ខ្សែប្រយុទ្ធឆ្នើម Erling Braut Haaland ជាមួយអ្នកតំណាងកីឡាករ Dortmund រូបនេះ។ ក្លឹបកំពុងឈរនៅលេខរៀងទី២នៅក្របខណ្ឌ Premier League និងជាក្លឹបមួយក្នុងចំណោមក្លឹបកំពូលៗនៅអឺរ៉ុបនៅតែមានឆន្ទៈក្នុងការបំពេញលក្ខខណ្ឌទិញផ្តាច់កុងត្រា កីឡាករអន្តរជាតិន័រវេសក្នុងតម្លៃ៦៣ លានផោនយោងតាមការចុះផ្សាយ់គេហទំព័រ Daily Mail។
យោងប្រភពខាងលើបន្តថា Man. City បានយល់ព្រមផ្តល់ប្រាក់ឈ្នួលដល់ Haaland ប្រមាណ៥00,000 ផោនក្នុងមួយសប្តាហ៍ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ហើយដំណើរការនៃកិច្ចព្រមព្រៀងមួយឈានដល់ការបញ្ចប់ជាផ្លូវការនៅសប្តាហ៍ក្រោយ។
ក្រៅពី Man.City បច្ចុប្បន្នក្លឹបដែលចង់បាន Haaland គឺ Real Madrid និង Paris Saint-Germain ក៏កំពុងស្ថិតនៅក្នុងការសម្រេចចិត្តថាតើពួកគេនិងត្រៀមជាកញ្ចប់ថវិកាប្រហាក់ប្រហែល Man.City ឬបោះបង់ការដេញថ្លៃនះក្រោយពីពួកគេគឺជាក្លឹបដែលតាមប្រម៉ាញ់ Haaland ជាយូរមកហើយដូចគ្នានោះដែរឺយ៉ាងណា?។
ប្រភព៖ Sportsmole