គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti ចង់បានខ្សែការពារស្តាំរបស់ក្រុមតោខៀវ Chelsea កីឡាករ Reece James ជាគោលដៅផ្ទេរអាទិភាពនៅរដូវក្តៅនេះយោងគេហទំព័រ The Mirror បានចុះផ្សាយ។កីឡាករអន្តរជាតិអង់គ្លេសវ័យ ២២ឆ្នាំ ឆ្នាំរូបនេះមិនមានបញ្ហារបួសជាបញ្ហាចោតនៅរដូវកាលនេះទេ ប៉ុន្តែនៅតែអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៦គ្រាប់ និង បង្កើតឪកាសបញ្ចប់ទី៧ដងក្នុង៣១ប្រកួតសម្រាប់ក្រុមលោក Thomas Tuchel ។

James បង្ហាញខ្លួន២លើករួចមកហើយនៅព្រឹត្តការណ៏ Champions League នារដូវកាលនេះ ដោយលេងបាន២១០នាទីទាំងពីរប្រកួតនៅ វគ្គ ១/៤ ចុងក្រោយ ។

James ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទី ១៥ គ្រាប់ក្នុងការបង្ហាញខ្លួន១១៥ប្រកួតក្រោយបង្ហាញខ្លួនឈុតធំក្រោយរីកចំរើនក្នុងនាមយុវជនថ្នាលរបស់ក្លឹប ជាមួយនិងកិច្ចសន្យាមានសុពលភាពរហូតដល់ឆ្នាំ២០២៥ ។

ប្រភព៖ Sportsmole