ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez គ្រោងនឹងជ្រើសយកបេក្ខភាពអតីតគ្រូបង្វឹកអាឡឺម៉ង់លោក Joachim Low ដើម្បីជំនួសតំណែងលោក Carlo Ancelotti នៅចុងបញ្ចប់នៃរដូវកាល២០២១-២០២២នេះ។ លោក Ancelotti បច្ចុប្បន្នបានដឹកនាំក្រុមឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលពួកគេក៏មានគម្លាតនាំមុខក្រុមគូប្រជែងលេងរៀងទី២ Barcelona នៅលើតារាងលីកកំពូលអេស្បាញ La Liga រហូតដល់ទៅ១២ ពិន្ទុផងដែរ។
គេហទំព័រ El Nacional បានចុះផ្សាយថាៈលោក Perez បានបង្ហាញពីមានការព្រួយបារម្ភចំពោះវិធីសាស្រ្តរបស់លោក Ancelotti ចំពោះការប្រកួតថ្មីៗជាមួយ Paris Saint-Germain, Barcelona និង Chelsea ដោយការប្រកួតទាំងបីនោះបាននាំអោយមានការថមថយទំនុកចិត្តលើការដឹកនាំ ។ប្រភពបន្តថាៈលោក Low គឺជាគោលដៅនាំមុខគេរបស់ Real Madrid ស្របពេលគ្រូបង្វឹកវ័យ៦២ឆ្នាំរូបនេះនៅមិនទាន់មានក្រុមដឹកនាំទេក្រោយលាលែង ពីជម្រើសជាតិអាល្លឺម៉ង់កាលពីឆ្នាំមុន។
គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះក៏មិនធ្លាប់បានដឹកនាំក្លឹបអាជីពដែរពោលគឺចាប់តាំងពីឆ្នាំ២០០៤ នៅពេលដែលរូបលោកធ្លាប់ដឹកនាំក្លឹប អូទ្រីស Vienna និងបាន ដើរតួជាជំនួយការគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ នៅចន្លោះឆ្នាំ ២០០៤ ដល់ ២០០៦ មុនពេលចូលកាន់តួនាទីជាគ្រូបង្គោលរយៈពេល១៥ ឆ្នាំចន្លោះឆ្នាំ ២០០៦ និង ២០២១ ។ Low បានដឹកនាំក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឱ្យទទួលបានជោគជ័យក្នុងការប្រកួត World Cup ២០១៤ និង ពាន Confederations Cup នៅឆ្នាំ២០១៧បន្ទាប់ពីទទួលចំណាត់ថ្នាក់លេខ៣ព្រឹត្តការណ៏ World Cup ២០១០និងចំណាត់ ថ្នាក់រងនៅជើងឯកអឺរ៉ុប Euro ២០០៨ ។
ប្រភព៖ Sportsmole