លោក Thomas Tuchel បាននិយាយរិះគន់ក្រុមតោខៀវវ Chelsea របស់ខ្លួនថាបានបង្ហាញទម្រង់លេងដ៏ ដ៏អាក្រក់បំផុតក្នុងតង់ទីមួយរបស់ពួកគេ ទល់នឹងក្រុមភ្ញៀវ Real Madrid ក្នុងការប្រកួតជើងទី ១ នៃក្របខណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេ កាលពីថ្ងៃពុធ។ ជាមួយលទ្ធផលបរាជ័យរហូតដល់ទៅ៣ទល់និង១ នៅកីឡដ្ឋាន Stamford Bridge ខណៈខ្សែប្រយុទ្ធជើងចាស់ Karim Benzema មានឪកាសរកបានដល់ទៅបីគ្រាប់ដោយគិតត្រឹមនាទីទី៤៦តង់ទី១ ។

ថ្លែងទៅកាន់ BT Sport គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានលើកឡើងថាៈ វាគឺជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុត ដែលខ្ញុំបានឃើញពួកយើងលេងនៅកីឡដ្ឋាន Stamford Bridge ។ ទាំងការលេងដោយបុគ្គល និងជាក្រុមហាក់ដូចជាមិនមានភាពសាមគ្គីគ្នា វាពិតជានៅឆ្ងាយពីអ្វីដែលយើងចង់បាន ហើយទីបំផុតយើងចាញ់ការប្រកួត។យើងបានកំណត់វាសនាដោយខ្លួនឯងដូច្នេះមិនគួរណា ត្អូញត្អែរនៅពេលយើងចាញ់បើទោះបីយើងស៊ុតបាន១៦ដងនៅក្នុងតង់ទីពីរ។ ប្រសិយើងនៅរក្សាទម្រង់លេងបែបនេះ យើងនឹងចាញ់ Southampton និងការប្រកួតជើងទីពីរនៅ​ Bernabeu។

Chelsea បានរបូតគ្រាប់បាល់ចំនួន ៧ គ្រាប់ក្នុងការប្រកួតក្នុងផ្ទះចំនួន ២ លើកចុងក្រោយបន្ទាប់ពីចាញ់ Brentford នៅថ្ងៃសៅរ៍ ហើយការស៊ុតបញ្ចូលទីទាំងអស់បានកើតឡើងក្នុងរយៈពេលត្រឹម ៨៦ នាទីប៉ុណ្ណោះ។

ប្រភព៖ Sportsmole