ខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំ EA SPORTS របស់ ក្របខណ្ឌ Premier League សម្រាប់ខែមីនា ឆ្នាំ ២០២២ និងក៏ជាការឈ្នះពានរង្វាន់កិត្តិយសលើកទីប្រាំពីរសម្រាប់អាជីពរបស់ខ្លួនផងដែរ ។
មានន័យថាប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានតាមស្មើកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្តក្រុមមេឃខៀវ Man. City កីឡាករ Sergio Aguero សម្រាប់ពានរង្វាន់កីឡាករល្អបំផុតប្រចាំខែដែលអតីតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះធ្លាប់ឈ្នះ ជាលើកដំបូងក្នុងខែមករា ២០១៥។ គួរ បញ្ជាក់ថា Kane បានឈ្នះការបោះឆ្នោតជាសាធារណៈសម្រាប់ពានរង្វាន់ផ្តាល់ខ្លួននៅ Premier League និងជាកំណត់ត្រាដែលធ្លាប់កាន់កាប់ដោយ អតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត Wayne Rooney ។
Kane បានផ្តួលបេក្ខភាពមិត្តរួមអាជីពឆ្នើមប្រាំពីរនាក់ផ្សេងទៀតដើម្បីទទួលបានពានរង្វាន់នេះគឺរួមមានមិត្តរួមក្រុម Dejan Kulusevski និង កីឡាករ Chelseaគឺ Kai Havertz និង Trevoh Chalobah, Andy Robertson របស់ Liverpool, Bukayo Saka របស់ Arsenal, Brentford’sកីឡាករ Ivan Toney និង Matty Cash របស់ Aston Villa ។
ប្រភព៖ Metro