គ្រូបង្វឹក Ajax លោក Erik ten Hag មានបំណងនាំយកកីឡាករ Antony មករួមក្រុមថ្មីប្រសិនជារូបលោកទទួលបានតួនាទីចូលមកដឹកនាំក្រុម បិសាចក្រហម Man. Utd ជាអចិន្រ្តៃយ៏នៅរដូវក្តៅខាងមុខនេះយោងគេហទំព័រThe Telegraph បានចុះផ្សាយ។ បុរសសញ្ជាតិហូឡង់រូបនេះគឺជាបេក្ខភាពឈានមុខម្នាក់ខណៈថ្មីៗនេះ រូបលោកក៏បានទទួលបទសម្ភាសន៍ពីសំណាក់ក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាលផងដែរពីឪកាសក្នុងការផ្លាស់មកកាន់តួនាទីថ្មីនៅទឹកដី Old Trafford។

គួរបញ្ជាក់ថា Antony កីឡាករអន្តរជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១០ដង ក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌប្រកួត ៣៣លើក សម្រាប់ Ajax ក្នុងរដូវកាលនេះក្នុងនោះ ៨ គ្រាប់ និង assists ៤ដងក្នុងការបង្ហាញខ្លួន ២៣លើកនៅលីកកំពូល ប្រកួតក្នុងលីក។ Antony ដែលភាគច្រើនបំផុតលេងក្នុងតួនាទីជាបម្រើ-ប្រយុទ្ធស្លាបស្តាំនៅមានកិច្ចសន្យារយៈពេលច្រើនជាងបីឆ្នាំទៀតសម្រាប់ក្រុមដែលមានមូលដ្ឋាននីទីក្រុង Amsterdam ប្រទេសហូឡង់ ។

Liverpool និង Bayern Munich ក៏ជាក្លឹបដែលបង្ហាញការចាប់អារម្មណ៏កីឡាករមកពីតំបន់អាមេរិកឡាទីនដែលរកបានគ្រាប់បាល់សរុប ២២គ្រាប់ហើយសម្រាប់ Ajax នៅគ្រប់ការប្រកួតទាំងអស់ ក្រោយចូលរួមជាមួយពួកគេពីក្រុម Sao Paulo នៅឆ្នាំ២០២០ ។ជាមួយគ្នានេះផងដែរ Man United ក៏នៅតែបន្តទាក់ទងចង់បានខ្សែការពារកណ្តាល Antonio Rudiger របស់ Chelsea មករួមក្រុម ខណៈមានពត៌មានលើកឡើងថាកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះមានបំណងពិភាក្សាជាមួយគ្រូបង្វឹកថ្មីរបស់ Man.Utd ពីអនាគតរបស់ខ្លួនផងដែរ ។

ប្រភព៖ Sportsmole