ខ្សែប្រយុទ្ធស្លាប Cristiano Ronaldo របស់ក្រុមបិសាចក្រហម Man. United បានច្រានចោលការ ចូលនិវត្តន៍មុន ការប្រកួតវគ្គ Play-Off ផ្តាច់ព្រ័ត្រពេលព័រទុយហ្គាល់ ជួប ជាមួយនឹងក្រុម North Macedonia នៅវេលាម៉ោង១និង៤៥ទាបភ្លឺស្អែកនេះដើម្បីមានកៅអីទៅលេងនៅព្រឹត្តិការណ៏ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ។ម្ចាស់ពានកីឡាករលេងល្អបំផុតរបស់ពិភពលោក៥សម័យ( Ballon d’Or ) ទើបតែបានប្រារព្ធខួបកំណើតគម្រប់ ៣៧ឆ្នាំរបស់គាត់កាលពីខែមុន ប៉ុន្តែបានបង្កើតកំណត់ត្រារកគ្រាប់បាល់បាន ១៨គ្រាប់ ក្នុង ៣២ប្រកួតនៅរដូវកាលដំបូងក្រោយវិល ត្រលប់មក Man.Utd ជាលើកទីពីរ។
មានការលើកឡើងថាផ្ដល់យោបល់ថា Ronaldo បានព្យាយាមសម្របខ្លួនទៅនឹងទម្រង់លេងនៅក្របខ័ណ្ឌ Premier League សាជាថ្មី ដោយពេលខ្លះបានខកខានរកគ្រាប់បាល់អស់ជាច្រើនការប្រកួត ប៉ុន្តែអតីតកីឡាករ Real Madrid និង Juventus រូបនេះនៅឡើយបង្ហាញចេតនាចង់ព្យួរស្បែកជើងចូលនិវត្តន៏ពីពិភពបាល់ទាត់នោះទេ។អ្នកណាជាអ្នកសម្រេចអនាគតរបស់ខ្ញុំគឺជាខ្ញុំខ្លួនឯង ។ ប្រសិនបើខ្ញុំមានអារម្មណ៍ថាចង់លេងច្រើនជាងនេះ ខ្ញុំនឹងធ្វើ។ Ronaldo បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់ប្រទេសព័រទុយហ្គាល់យ៉ាងខ្លីថាៈ ខ្ញុំជាប្រធានបទនិង ចុងបញ្ចប់នៃរឿងនេះ។
កិច្ចព្រមព្រៀងរបស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះនៅទឹកដី Old Trafford និងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ប៉ុន្តែមានការលើកឡើងថា Ronaldo បានសម្រេចចិត្តបន្តលេងជាមួយក្រុមជើងឯកអង់គ្លេស២០សម័យក្លឹបមួយរដូវកាលទៀត។ Ronaldo បានបន្តលេងការប្រកួតចុងក្រោយ ៩០ នាទីពេញក្នុងការឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Playoff របស់ព័រទុយហ្គាល់ជាមួយតួគី និងមានបំណងសម្លឹងជៀសផុតការប្រកួត៤លើកជាប់ៗគ្នាដោយមិនអាចរកបានគ្រាប់បាល់សោះសម្រាប់ការប្រកួតនេះ ។
ប្រភព៖ Sportsmole