Man. United បានត្រៀមលក្ខណៈរួចជាស្រេចហើយដើម្បីលក់ប្រធានក្រុមដែលកំពុងកាន់តួនាទីបច្ចុប្បន្នកីឡាករ Harry Maguire នៅរដូវក្តៅនេះ បន្ទាប់ពី ជួបពេលវេលាដ៏លំបាកបំផុត។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះស្ថិតក្រោមការត្រួតពិនិត្យពីសមត្ថភាពនិងបច្ចេកទេសលេងជាច្រើននៅឆ្នាំ ប៉ុន្តែបន្ទាប់ពីបង្ហាញ ទម្រង់លេងមិនល្អជាពិសេសក្រោយមានពត៌មានពីការបែកបាក់ទំនាក់ទំនងនៅក្នុងក្រុមជាមួយ Cristiano Ronaldo ហើយរូបគេក៏កំពុងកាន់តែឃ្លាតឆ្ងាយពីការរួបរួមគ្នានៅក្នុងក្រុម Man United ផងដែរ។
ទោះយ៉ាងណា Maguire ត្រូវបានកោះហៅឱ្យចូលលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសក្រោមការដឹកនាំរបស់លោក Gareth Southgate សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិក្នុងខែមីនានេះ ដែលមូលហេតុនេះគឺជាចេតនាដែលខ្សែការពារកណ្តាលរូបនេះនៅតែទទួលបានទំនុកចិត្តនៅឡើយ ។ប្រភពពីគេហទំព័រ Fichajes បានចុះផ្សាយថាៈ Maguire គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៥ ដែលលោក Ralf Rangnick ត្រៀមអោយចាកចេញនៅរដូវក្តៅនេះ ខណៈម្ចាស់ជើងឯកអង់គ្លេស២០សម័យសម្លឹងឪកាសគៀងគរមូលនិធិផ្ទេរកីឡាកររបស់ពួកគេដែលក្នុងនោះ Richarlison របស់ Everton គឺជាគោលដៅអាទិភាព ។
Maguire បានផ្លាស់ពី Leicester City មកកាន់កីឡាដ្ឋាន Old Trafford ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួនកំនត់ត្រាជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់គឺប្រមាណ ៨០ លានផោន ដូច្នេះមជ្ឈដ្ឋានបាល់ទាត់និងរង់ចាំតាមដានមើលថាតើ Man.Utd និងលក់រូបគេក្នុងតម្លៃប៉ុន្មាន។ Maguire រកបានគ្រាប់បាល់៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១៣៨ លើកសម្រាប់ក្លឹប ប៉ុន្តែនៅឡើយឈ្នះពានជាមួយ Man United នោះទេ។
ប្រភព៖ Sportsmole