ក្រុមជម្រើសជាតិវេលស៍សង្ឃឹមថាកីឡាករ Gareth Bale នឹងអាចវិលត្រលប់មកបង្ហាញខ្លួនសម្រាប់ការប្រកួតជម្រុះ Play-Off ពានរង្វាន់ World Cup ២០២២២នៅថ្ងៃព្រហស្បតិ៍ទល់នឹងអូទ្រីស។ បើទោះបីជាគ្រូបង្វឹក Real Madrid លោក Carlo Ancelotti បង្ហើបប្រាប់ថាខ្សែប្រយុទ្ធស្លាបរូបនេះបានខកខានការប្រកួតកាលពីថ្ងៃអាទិត្យជាមួយ Barcelona ដោយសារតែបញ្ហាសុខភាពទោះយ៉ាងណាប្រភពពីប្រព័ន្ធផ្សព្វផ្សាយអេស្បាញបានលើកឡើងថាប្រធានក្រុមជម្រើសជាតិវេលស៍មានបញ្ហាឈឺខ្នង។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelotti បានលើកឡើងកាលពីថ្ងៃអាទិត្យមុនជំនួប El-Clasico ពេលចាញ់ Barcelona ធ្ងន់ធ្ងរក្នុងលទ្ធផល៤: 0ថា: Bale បានព្យាយាមសម្របខ្លួនយ៉ាងច្រើននៅព្រឹកនេះ ប៉ុន្តែគាត់មិនទាន់អាចចូលលេងបានលេងទេ ។ឥឡូវនេះគាត់នឹងចូលរួមជាមួយក្រុមជម្រើសជាតិវែល ហើយពួកគេនឹងបន្តសម្រេចចិត្តថានិងដាក់គាត់អោយចូលលេងឬអត់?

ប្រធានក្រុមជម្រើសជាតិវែលវ័យ ៣២ ឆ្នាំ Bale បានមកដល់ជំរុំ Wales ដោយត្រូវបានបញ្ចូលក្នុងក្រុមរបស់អ្នកចាត់ការ Robert Page សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ទោះបីជាលេងបានតែពីរប្រកួតសម្រាប់ Real Madrid ចាប់តាំងពីការបង្ហាញខ្លួនជាអន្តរជាតិចុងក្រោយរបស់គាត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។រី៝ឯខ្សែបម្រើឆ្នើម Aaron Ramsey បានចូលរួមជាមួយក្រុមជម្រើសជាតិវែលបន្ទាប់ពីបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេឱ្យក្រុម Rangers កាលពីថ្ងៃអាទិត្យក្រោយចូលរួមក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus ក្នុងខែមករា។ អ្នកឈ្នះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺ Wales vs Austria នឹងត្រូវត្រៀមជួបអ្នកឈ្នះរវាង Scotland vs Ukraine ខណៈការប្រកួតត្រូវបានពន្យារពេលរីឯ ការប្រកួតរបស់ស្កុតឡេន និងអ៊ុយក្រែនឥឡូវនេះនឹងត្រូវលេងក្នុងខែមិថុនា ដោយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងបន្តនៅក្នុងខែដដែល។

ប្រភព៖ BBC