Karim Benzema បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ខណៈដែលក្រុមភ្ញៀវ Real Madrid បានផ្តួលម្ចាស់ផ្ទះ Alaves ក្នុងការប្រកួតបើកឆាកពាន La Liga ក្នុងលទ្ធផល៤ទល់និង១។ សម្រាប់ការប្រកួតសប្តាហ៏ទី១នេះ សម្រាប់គ្រូបង្វឹកលោក Carlo Ancelotti បានស្វាគមន៏វត្តមានរបស់ខ្សែបម្រើប្រយុទ្ធស្លាប Gareth Bale ក្រោយបញ្ចប់ការខ្ចីជើងនៅក្រុមមាន់ខ្នាយមាស Tottenham បានជាប់ជម្រើសដំបូងសម្រាប់អតីតគ្រូបង្វឹក Everton សញ្ជាតិអ៊ីតាលីរូបនេះ ។

Eden Hazard បានបង្កើតឪកាសរកគ្រាប់បាល់បើកឆាកសម្រាប់ Benzema មុនពេល Nacho Fernandez បន្ថែមគ្រាប់បាល់ទីពីរនាំមុខ។ខ្សែប្រយុទ្ធជើងចាស់បារាំងBenzemaមានឪកាសបន្ថែមគ្រាប់បាល់ទី៣ មុនពេល Joselu ធ្វើការវាយបកតាមពីក្រោយដោយទាត់បាល់ពិន័យ ១១ ម៉ែត្រឱ្យ Alaves មុនពេលDavid Alaba ដែលបង្ហាញខ្លួនលើក ដំបូងអោយ Real Madrid ជាអ្នកបង្កើតឪកាសសម្រាប់ Vinicius Jr រកគ្រាប់បាល់ចុងម៉ោងគ្រាប់ទី ៤ ។

អាជីពរបស់ ខ្សែបម្រើ-ប្រយុទ្ធស្លាប សញ្ជាតិវេល Bale ហាក់មានភាពរស់រវើកឡើងវិញបន្ទាប់ពីក្លឹបបានតែងតាំងលោក Ancelotti ក្រោយជួបស្ថានភាពដ៏លំបាកដខណៈក្លឹបមិនបានឈ្នះពានអ្វីសោះនៅរដូវកាលចុងក្រោយដែលលោក Zinedine Zidane ដឹកនាំអស់រយៈពេលមួយឆ្នាំចុងក្រោយ។ Bale បានបង្ហាញខ្លួនសម្រាប់ការប្រកួតចុងក្រោយបំផុតជាមួយ Mallorca នៅខែមិថុនាឆ្នាំ ២០២០ មុនពេលត្រលប់ទៅលេងនៅអតីតក្លឹបចាស់ក្រោមការដឹកនាំរបស់លោក Jose Mourinho។

ប្រភព៖ BBC