ក្រុមអធិរាជស Real Madrid ត្រូវការជ័យជំនះតែ២លើកទៀតប៉ុណ្ណោះដើម្បី ដណ្តើមយកតំណែងជើងឯក La Liga បន្ទាប់ពីផ្តួលក្រុមម្ចាស់ផ្ទះ Deportivo Alaves ក្នុងលទ្ធផល ២ទល់និង០សម្រាប់ការប្រកួតនៅសប្តាហ៏ទី៣៥កាលពីយប់មិញ ។

២គ្រាប់របស់ក្រុមកំពូលតារាងរកបានដោយខ្សែប្រយុទ្ធជើង ចាស់អន្តរជាតិបារាំង Karim Benzema បន្ទាប់ពី Ximo Navarro បង្កកំហុសធ្វើអោយ Ferland Mendy ដួលក្នុងតំបន់គ្រោះថ្នាក់ មុនពេលគ្រាប់បាល់ទី២ក៏ Benzema ដើរតួនាទីជាតួឯកបោះបាល់ទៅ អោយខ្សែបម្រើអន្តរជាតិអេស្បាញ Marco Asensio ខណៈប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាលVAR បដិសេធចោលថាជាគ្រាប់បាល់មិនត្រឹមត្រូវ(Offside)។

ក្រុមការពារតំណែងជើងឯក Barcelona បានបង្កើនគម្លាតតាមពីក្រោយដល់ទៅ ៤ ពិន្ទុវិញម្តងហើយប្រសិនជាពួកគេចាញ់ Real Vallodolid នៅថ្ងៃសៅរ៍ខណៈ Real Madrid និងអាចលើកពាន La Liga បានប្រសិនពួកគេផ្តួល Granada នៅថ្ងៃច័ន្ទសប្តាហ៏ក្រោយ។ មានន័យថាទោះបីជាឈ្នះ ២ ឬឈ្នះ ១ និងស្មើ ២ ខណៈការប្រកួតនៅសល់៣ លើកទៀតនិងបញ្ចប់រដូវកាលក៏ក្រុមរបស់លោក Zinedine Zidane និងលើកពានដោយស្វ័យប្រវត្តិក្រោយខកខានចាប់តាំងពីឆ្នាំ២០១៧ ។

ប្រភព៖ BBC
វីដេអូ៖