Man. City នឹងត្រូវធ្វើការប្រកួតជាមួយហង្សក្រហម Liverpool នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ខណៈ Chelsea ត្រូវជួបនិងក្រុម Crystal Palace។ក្រុមលោក Pep Guardiola បានកក់កៅអី វគ្គ ៤ ក្រុមចុងក្រោយ បន្ទាប់ពីផ្តួលក្រុម ម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៤ទល់និង១នៅកីឡាដ្ឋាន St Mary’s កាលពីថ្ងៃអាទិត្យដោយកីឡាករ Raheem Sterling, Kevin De Bruyne, Phil Foden និង Riyad Mahrez សុទ្ធតែជាអ្នកសាងគុណសម្បត្តិសម្រាប់ក្រុម ។

រីឯក្រុម Liverpool របស់លោក Jurgen Klopp ដែលបានយកឈ្នះ Nottingham Forest នៅក្របខណ្ឌ Championship ក្នុងលទ្ធផល១ទល់និង០នៅកីឡដ្ឋាន City Ground និងត្រៀមជួបប្រកួតជាមួយនិងក្រុមនាំមុខតារាង Premier League ដែលនិងត្រៀមធ្វើការប្រកួតទាំងពីរគូនៅទឹកដី Wembley Stadium នៅថ្ងៃទី១៦ និង ទី១៧ខែមីនា២០២២ខាងមុខនេះ។

ក្រុមជើងឯកទ្វីបអឺរ៉ុប Champions League និង Club World Cup គឺតោខៀវ Chelsea នឹងត្រូវជួបគូប្រជែងរួមទីក្រុងឡុងដ៍ គឺ Crystal Palace ក្រោយពីពួកគេផ្តួល Middlesbrough ក្នុងលទ្ធផល២ទល់និង០នៅកីឡដ្ឋាន Riverside កាលពីយប់ ថ្ងៃ សៅរ៍ ខណៈ Romelu Lukaku និង Hakim Ziyech ជាអ្នករកគ្រាប់បាល់ ។

សម្រាប់ក្តីសង្ឃឹមរបស់ក្រុមតោខៀវ Chelsea ក្នុងឪកាសជួបជុំជាមួយវីរបុរសក្លឹបនិងជាអតីតអ្នកចាត់ការទូទៅរបស់ពួកគេ លោក Frank Lampard ត្រូវបានបញ្ចប់ បន្ទាប់ពី Everton បរាជ័យចាញ់ Crystal Palace ក្នុងលទ្ធផល ៤ទល់និង០ នៅ កីឡដ្ឋាន Selhurst Park កាលពីថ្ងៃអាទិត្យ ខណៈ Marc Guehi, Jean-Philippe Mateta, Wilfried Zaha និង Will Hughes ជាអ្នករកគ្រាប់បាល់បាន។

ប្រភព៖ Sportsmole