ការប៉ុនប៉ងរបស់មហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich ក្នុងការលក់ Chelsea ត្រូវបានបញ្ឈប់បន្ទាប់ពី ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចក្រភពអង់គ្លេសសាជាថ្មីទៀត ដែលជាផ្នែកមួយនៃការឆ្លើយតបដល់ប្រទេសរុស្សីក្នុងការចូល លុកលុយនិងឈ្លានពានប្រទេសអ៊ុយក្រែន។ការបង្កក់ទ្រព្យសម្បត្តិរបស់លោក Abramovich ដែលរួមមាន Chelsea នៅពេលនេះមានន័យថាក្លឹបក៏និងមិនអាចមានសិទ្ធិលក់សំបុត្រអោយប្រិយមិត្តអ្នកចូលទស្សនាប្រកួតបន្ថែមដូចសព្វមួយដងបានទៀតនោះទេ។ ការផ្លាស់ប្តូរដោយទណ្ឌកម្មសាជាថ្មីនេះគឺគោលបំណង បញ្ឈប់លោក Abramovich អោយរកលុយពីក្លឹប Chelsea តែម្តង ។

ទោះយ៉ាងណារដ្ឋាភិបាលបានចេញអាជ្ញាប័ណ្ណពិសេសមួយដែលនឹងអនុញ្ញាតឱ្យការប្រកួតត្រូវបានដំណើរការ បុគ្គលិកត្រូវបានទទួលប្រាក់ខែដូចសព្វមួយ និងអ្នកកាន់សំបុត្រដែលបានកក់រួចនិងមានស្រាប់សម្រាប់១រដូវកាលដើម្បីចូលរួមទស្សនាការប្រកួតនៅដដែល ប៉ុន្តែក្លឹបនិងមិនអាចលក់សំបុត្រទៀតទេ។ Chelsea ក៏នឹងមិនអាចទិញ ឬលក់កីឡាករបានហើយហាងទំនិញរបស់ក្លឹបដែលលក់ខោអាវនិងវត្តុអនុស្សាវរីយ៏ក៏នឹងត្រូវបិទដូចគ្នាផងដែរ។ រដ្ឋាភិបាលបើកទូលាយក្នុងការពិចារណាបន្ថែមលើអាជ្ញាប័ណ្ណពិសេសដែលនឹងអនុញ្ញាតឱ្យលក់ក្លឹបនៅពេលក្រោយ។

លក្ខខណ្ឌដាក់ទណ្ឌកម្មផ្ទូនៗនេះបាន កើតឡើងសម្រាប់លោក Abramovich ដែលជាអ្នកមានបំផុតរបស់រុស្ស៊ីដែលត្រូវបានគេជឿថាមានភាពស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។

ប្រភព៖ BBC