ជារឿងកម្រមួយក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុម Nice ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតក្នុងលីគកំពូលបារាំង Ligue1 នៅយប់មិញ។
ក្រុមអ្នកមានបារាំង PSG បាត់សមាជិកតែម្នាក់ទេក្នុងការប្រកួតទល់ក្រុម Nice នេះ គឺ Kylian Mbappe ខណៈដែលពួកគេក៏បានដាក់ Lionel Messi និង Neymar ឱ្យលេងដែរ តែនៅមិនឈ្នះទៀត។ ដោយឡែកខាងក្រុម Nice នេះវិញ ការពារបានល្អណាស់ និងវាយបកបាន១គ្រាប់នៅនាទី៨៨ ដោយកីឡាករ Delort ។ ចប់ការប្រកួត Nice ជាអ្នកឈ្នះ PSG ក្នុងលទ្ធផល ១-០ យក៣ពិន្ទុឡើងមកឈរលេខ២ក្នុងលីគ។
ដោយឡែកក្រុម PSG វិញនៅឈរលេខ១ដដែល ដោយពួកគេនៅនាំមុខក្រុមលេខ២ Nice នេះរហូតដល់ទៅ១៣ពិន្ទុទៀតឯណោះ។ ខណៈដែលការប្រកួតឈានដល់សប្ដាហ៍ទី២៧ហើយ នៅសល់តែ១១សប្ដាហ៍ទៀតទេនឹងបញ្ចប់៕
ប្រភព៖ Dailymail