Paris Saint-Germain កំពុងតាមដានយ៉ាងជិតស្និទ្ធលើការដឹកនាំរបស់លោក Antonio Conte នៅ ក្រុម Tottenham Hotspur។ក្រុមកំពូលតារាង Ligue១ ប្រឈមនិងការចាកចេញរបស់គ្រូបង្វឹកបច្ចុប្បន្នលោក Mauricio Pochettino សម្រាប់រដូវកាលថ្មី ប្រសិនជាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ខកខានជួយក្រុម ឈ្នះ Champions League រឺក៏ Ligue-១ ស្របពេលក្រុមបិសាចក្រហម Man.United ក៏នៅតែចង់បាន លោក Pochettino ធ្វើជាគ្រូបង្វឹកអចិន្ត្រៃយ៍ថ្មីរបស់ពួកគេ។
អតីតអ្នកចាត់ការទូទៅក្រុមអធិរាជស Real Madrid លោក Zinedine Zidane ត្រូវបានប្រភពពត៌មានមួយចំនួន លើកឡើងថាជាបេក្ខភាពឈានមុខគេរបស់ PSG ក្នុងការចូលកាន់តំណែងពី Pochettino ប៉ុន្តែអតីត គ្រូបង្វឹក Real Madrid នៅតែត្រូវបានគេរាយការណ៍ថាកំពុងជាប់ជម្រើសជាតិបារាំង។
យោងការចុះផ្សាយរបស់ Football Insider បានលើកឡើងថាៈ PSG បានបង្វែរការចាប់អារម្មណ៏ចង់បានលោក Conte ដែលបច្ចុប្បន្ននៅមិនទទួលបានលទ្ធផលល្អជាមួយ Tottenham នោះទេ ។ប្រភពបន្តថាៈ អតីតគ្រូបង្វឹក Inter Milan អាចនិង ដឹកនាំ Spur រយៈពេលខ្លី ស្របពេលរូបលោកបង្ហាញអារម្មណ៏ខកចិត្តដែលមិន ត្រូវបានគាំទ្រយ៉ាងរ៉ឹងម៉ាំពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ក្លឹបនោះទេ។ លោក Conte បានស្គាល់រសជាតិចាញ់៣លើកជាប់ៗគ្នានៅ ក្របខ័ណ្ឌ Premier League ដែលធ្វើអោយក្រុមដែលមានមូល ដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏បច្ចុប្បន្នមានចំណាត់ថ្នាក់ទី ៨ ក្នុងតារាង ខណៈកិច្ចសន្យារបស់លោក Conte ជាមួយ Tottenham មានសុពលភាពរហូតដល់ឆ្នាំ ២០២៣។Tottenham និងត្រូវធ្វើដំណើរទៅកាន់កីឡាដ្ឋាន Etihad Stadium នៅវេលាម៉ោង១២:៣០នាទីរំលងអធ្រាតថ្ងៃសៅរ៏ឈានចូលថ្ងៃអាទិត្យនេះ។
ប្រភព៖ Sportsmole