Man.City នៅតែបដិសេធមិនព្រមចុះចាញ់ការតាំងចិត្តព្យាយាមបង្កើនការប្រកួតប្រជែងដើម្បីចុះហត្ថលេខានាំយក Erling Braut Haaland និងបើកសាជាថ្មីនៅរដូវក្តៅខាងមុខនេះ។កីឡាករអន្តរជាតិន័រវេសមានតម្លៃទិញផ្តាច់កុងត្រា ប្រមាណ ៦៨ លានផោន ក្នុងកិច្ចសន្យាជាមួយ Borussia Dortmund ដែលឈានដល់ទីបញ្ចប់នៅចុងរដូវកាលនេះ ស្របពេលសាម៉ីខ្លួនបើកចំហរឪកាស ចង់ផ្លាស់ ស្វែងរកការប្រកួតប្រជែងថ្មីទៀត។

កន្លងមកកីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានបណ្តាញសារពត៌មានចុះផ្សាយពីបំណងនិងការចាប់អារម្មណ៏ចង់ផ្លាស់ទៅ Barcelona និង Real Madrid ។ទោះជាយ៉ាងណាក្រុមនាំមុខតារាងលីកកំពូលអង់គ្លេស Man City នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធកណ្តាលជួរមុខរូបនេះមកកាន់ទឹកដី Etihad Stadium យោងគេហទំព័រ The Athletic បានចុះផ្សាយ។

ក្រុមលោក Pep Guardiola ទើបតែទិញបានកីឡាករអន្តរជាតិអាហ្សង់ទីនវ័យក្មេង Julian Alvarez ពីក្រុម River PLate ទោះយ៉ាងណា ពួកគេនៅតែ កំណត់គោលដៅលើ Haaland ថាជាខ្សែប្រយុទ្ធដ៏ល្អស័ក្តសមឥតខ្ចោះរបស់ពួកគេ។ បច្ចុប្បន្ន Haaland ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និង assists ចំនួន ៦ ដងក្នុងការបង្ហាញខ្លួន ២០ លើកសម្រាប់ BVB នៅរដូវកាលនេះបើទោះបីជាខកខាន បង្ហាញ ខ្លួនមួយ រយៈពេលនៅរដូវកាលនេះដោយសារតែបញ្ហារបួសត្រគាកក៏ដោយ។

ប្រភព​៖ Sportsmole