គ្រូបង្វឹក Antonio Conte សប្បាយចិត្តខណៈក្លឹប Tottenham Hotspur ត្រៀមចែកផ្លូវគ្នាជាមួយ ខ្សែបម្រើ Tanguy Ndombele ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែខែមករា ២០២២ ខាងមុខនេះ។ទោះបីបង្ហាញខ្លួនបាន៦១ ប្រកួតក្រោយមកដល់ទឹកដី London Stadium នៅឆ្នាំ២០១៩។ ទោះយ៉ាងណាកីឡាករតម្លៃខ្លួន៦៥លានផោនវ័យ២៤ឆ្នាំរូបនេះមិនបានបង្ហាញទម្រង់លេងដូចការរំពឺងទុកនោះទេនៅរយៈពេលចុងក្រោយនេះ ។
ការតែងតាំងលោក Conte ត្រូវបានចាត់ទុកថាជាការចាប់ផ្តើមថ្មីមួយទៀតសម្រាប់កីឡាករអន្តរជាតិ បារាំង ដែលពីមុនធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លឹប Inter Milan នៅពេលដែលលោក Conte កាន់តំណែង។ទោះជាយ៉ាងណាប្រភពពីគេហទំព័រ Football Insider គ្រូបង្វឹកសញ្ជាតិអ៊ីតាលី សប្បាយចិត្ត ដែល Ndombele ត្រៀមចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងនៅពាក់កណ្តាលរដូវកាលនេះ ។
លោក Conte បានបញ្ជក់ប្រាប់ពីវិន័យជាសាធារណៈរួចហើយថាៈ កីឡាករគឺត្រូវតែប្រឹងប្រែងហ្វឹកហាត់និងតមរបបចំណីអាហារដែលឡើងទម្ងន់ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ចាប់តាំងពីការចាកចេញរបស់អតីតគ្រូបង្វឹកលោក Nuno Espirito Santo ។ដូច្នេះ Spurs ទំនងជាត្រូវបើកចំហសម្រាប់ការកាត់បន្ថយតម្លៃលក់ និងមានជម្រើសខ្ចីជើង រឺអាចទិញផ្តាច់ក្នុងខែមករា។