ក្លឹបអធិរាជស Real Madrid ត្រៀមលក់កីឡាករបួនរូបនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅ ខែមករា២០២២ខាងមុខនេះ។ គោលបំណងសំខាន់នៃការរៀបចំបញ្ចេញកីឡាករនៅពេលនេះគឺ ក្រុមជើងឯកទ្វីបអឺរ៉ុប(Champions League) ១៣សម័យ និងបង្កើនការចុះហត្ថលេខានាំយកមកវិញនូវខ្សែប្រយុទ្ធឆ្នើមវ័យក្មេង២រូបគឺ Erling Braut Haaland និង Kylian Mbappe ខណៈខ្សែការពារ Antonio Rudiger ក៏ជាគោលដៅដែលត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់មកកីឡាដ្ឋានSantiago Bernabeu ផងដែរ ។

ប្រភពពីគេហទំព័រ Marcaបានអោយដឹងថា កីឡាករទាំងបួនរូបនេះមានដូចជាៈ Gareth Bale, Marcelo, Eden Hazard និង Isco សុទ្ធតែមានឈ្មោះក្នុងការលក់ចេញនារដូវរងារនេះ។ Mariano Diaz និង Luka Jovic ក៏មានទំនាក់ទំនងក្នុងការចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញដូចគ្នា ប៉ុន្តែប្រភពខាងលើបញ្ជាក់ថាគ្រូបង្ចឹកសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti មានឆន្ទៈចង់បន្តរក្សាខ្សែប្រយុទ្ធទាំងពីរសម្រាប់ពេលនេះ។

លោក Ancelotti ក៏បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថា Hazard ដែលកំពុងញាំញីដោយសារបួសនោះនៅមិនទាន់បានធូរស្បើយ ហើយក៏នឹងអវត្តមានក្នុងជំនួបថ្ងៃអាទិត្យជាមួយ Granada ដោយសារជំងឺរលាកក្រពះបន្ថែមទៀតផងដែរ។

ប្រភព៖ Sportsmole