ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុមអធិរាជស Real Madrid កីឡាករ Gareth Bale បានរងរបួសកំភួនជើងដែលនឹងធ្វើឱ្យរូបគេអវត្តជាច្រើនសប្តាហ៍។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះរកបានគ្រាប់បាល់ទី ១00 សម្រាប់វេលកាលពីថ្ងៃសៅរ៍សប្តាហ៏មុន នៅកីឡដ្ឋាន Cardiff City ទល់នឹងក្រុមបេឡារូសហើយត្រូវបានប្តូរចេញនៅតង់ទី ១ ដោយសាររបួស។ជាលទ្ធផល Bale បានខកខានការប្រកួតដើម្បីដណ្តើមកៅអីសម្រាប់ការប្រកួត World Cup ចុងក្រោយសម្រាប់ក្រុមជម្រើសជាតិវែលក្នុងពូល E ទល់នឹងបែលហ្ស៊ិកកាលពីថ្ងៃអង្គារដើមសប្តាហ៏នេះខណៈដែលពួកគេត្រូវលេង Playoff ដើម្បីបានសិទ្ធិទៅធ្វើការប្រកួតនៅប្រទេសកាតានាឆ្នាំក្រោយ។

Bale ក៏បានខកខានការប្រកួត១៣ លើកចុងក្រោយរួចមកហើយសម្រាប់ Real Madrid ។ ហើយឥឡូវនេះយោងគេហទំព័រ Daily Mail បានចុះផ្សាយថា Carlo Ancelotti ប្រហែលជាត្រូវរង់ចាំរហូតដល់ពាក់កណ្តាលខែធ្នូដើម្បី ពិចារណាជាមួយ ជម្រើសដែលអាចដាក់អោយ Bale ចូលលេងរឺត្រូវលក់ចេញនោះ ។

កីឡាករដែលនិយមប្រើជើងឆ្វេងរូបនេះដែលមានប្រាក់ខែខ្ពស់បំផុតនៅកីឡាដ្ឋាន Santiago Bernabeu ដែលមានចំណូលរហូតដល់ទៅ៦.៦ លានផោនចាប់តាំងពីគាត់លេងចុងក្រោយឱ្យ Real Madrid ១១ សប្តាហ៍មុន។ដំណឹងរបួសនេះកើតឡើងក្នុងសប្តាហ៍តែមួយស្របពេលប្រភពបានបញ្ជាក់ថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Ancelotti ចង់ឲ្យ Bale ចាកចេញពីក្លឹបដែលមានមូលដ្ឋាននៅរាជធានីអេស្បាញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រភព៖ Sportsmole