ក្រុមហង្សក្រហម Liverpool កំពុងខិតកាន់តែកៀកក្នុងការចរចារនាំយកខ្សែបម្រើស្លាបក្លឹប Leeds United កីឡាករ Raphinha នៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករា២០២២ខាងមុខនេះ។ កីឡាករអន្តរជាតិ ប្រេស៊ីល បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏សម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុង​ Yorkshire សម្រាប់ យុទ្ធនាការរដូវកាលនេះដោយរកបាន ៥ ក្រោយបង្ហាញខ្លួន ១០ ប្រកួតនៅ Premier League ។

គេហទំព័រ The Mirror បានចុះផ្សាយថា កំពុងសម្លឹងឃើញអតីតកីឡាករ Rennes បានក្លាយ គោលដៅចម្បង អាទិភាពរបស់ពួកគេនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា២០២២។ ស្របពេលនាយកផ្នែកកីឡាលោក Michael Edwards គឺជាអ្នកទទួលខុសត្រូវលើក្នុងការចុះហត្ថលេខានាំយក Mohamed Salah និង Virgil van Dijk ក្នុងរយៈពេល១ទសវត្សដែលរូបលោកចំណាយពេលនៅទឹកដី Anfield ហើយបន្ទាប់ពីការបន្ថែមសមាជិកថ្មី Diogo Jota រូបលោកចង់បានកីឡាករមកពង្រឹងតំបន់ប្រយុទ្ធម្នាក់ទៀតនៅចុងបញ្ចប់នៃរដូវកាលនេះ។

ក្រោយមកដល់ទឹកដី Elland Road ពីក្លឹបារាំង Rennes ក្នុងឆ្នាំ ២០២០ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៤១ ប្រកួត ស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និង assist ប្រាំបួន ដងនិងបង្ហាញខ្លួនអោយក្រុមជម្រើសជាតិប្រេស៊ីលាន ៤ លើកដំបូងនិងរកបាន២គ្រាប់ ហើយ assist បានពីរគ្រាប់ផងដែរ។

ប្រភព៖ Sportsmole