Leeds United នឹងមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធ Raphinha ចាកចេញទៅរកក្លឹបថ្មីរហូតដល់ចប់ព្រឹត្តិការណ៏ប្រកួតបាល់ទាត់ពាន រង្វាន់ដ៏ធំបំផុត របស់ពិភពលោកគឺ World Cup ឆ្នាំ ២០២២ពោលគឺរហូតដល់ពេល ទីផ្សារដោះ ដូរកីឡា ករ លើក ទីពីរ សម្រាប់រដូវកាលថ្មីនិងបើកនៅខែមករា ២០២៣ យោងគេហទំព័រ The Mirror បានចុះផ្សាយ។អតីតខ្សែបម្រើក្លឹប Rennes បានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍មួយផ្សេងទៀតក្រោមការដឹកនាំរបស់ Marcelo Bielsa ដោយស៊ុត បញ្ចូល ទីបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី២ដងនៅការប្រកួត ក្របខ័ណ្ឌ Premier League ចំនួន ២១ប្រកួត សម្រាប់រដូវកាលនេះ។

Raphinha កីឡាករអន្តរជាតិប្រេស៊ីលថ្មីៗនេះបានបដិសេធការចាកចេញពីទឹកដី Elland Road ប៉ុន្តែចុងក្រោយនេះបាន បដិសេធពិភាក្សាបន្តកុងត្រាថ្មី ជាមួយអាណាព្យាបាលស្របពេលក្លឹបធំៗពីរគឺ Liverpool និង Bayern Munich ចង់បានរូបគេទៅរួមក្រុមរៀងៗខ្លួនបើទោះបីជាកិច្ចសន្យាកុងត្រារបស់ខ្លួនជាមួយក្លឹបមានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ។

ប្រភពខាងលើបន្តថាៈ Leeds Utd រំពឺងថាតម្លៃខ្លួនរបស់ Raphinha និងកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរូបគេបង្ហាញខ្លួននៅព្រឹត្តិការណ៏ World Cup២០២២ ក្រោយបង្ហាញខ្លួនជាលើកដំបូងសម្រាប់ប្រេស៊ីលវគ្គប្រកួតជម្រុះ World Cup ២០២២ដោយរកបាន៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដងក្រោយបង្ហាញខ្លួនសរុបនៅព្រឹត្តិការណ៏ World Cup ចំនួន ៧ ដង។កីឡាករវ័យ ២៥ ឆ្នាំរូបនេះក៏ ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន១១ លើក ពីការប្រកួតចំនួន៥៣ប្រកួតសម្រាប់ Leeds Utd។

ប្រភព៖ Sportsmole