Christian Pulisic បានរកគ្រាប់បាល់នាំមុខអោយសហរដ្ឋអាមេរិកមុនពេលខ្សែការពារ Weston McKennie ជាអ្នករកគ្រាប់បាល់នៅវិនាទីចុងក្រោយជួយប្រទេសមហាអំណាចមួយនេះផ្តួលប្រទេសជិតខាងម៉ិចស៊ិចកូក្នុងលទ្ធផល២ទល់និង០សម្រាប់ការប្រកួតជម្រុះ CONCACAF World Cup កាលពីថ្ងៃសុក្រ។

Christian Pulisic ខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្រុមតោខៀវChelsea ដែលបានប្តូរចូលក្នុងនាមកីឡាករបានចេញ ពីកៅអីបម្រុងបានត្រលប់មកបង្ហាញខ្លួនជាមួយកាយសម្បទាពេញលេញឡើងវិញបន្ទាប់ពីរបួសក ជើងបានចូល បង្ហាញខ្លួនក្នុងការប្រកួតនៅនាទីទី ៦៩ ស្របពេល Chelsea បានបំបែកភាពជាប់គាំង ៥ នាទីក្រោយមកនៅ Cincinnati មុនពេលខ្សែការពារ Juventus កីឡាករ Weston McKennie បានស៊ុតបាល់បញ្ចូលទីបានសម្រេចក្រោយ នៅសល់ 5 នាទីទៀតបញ្ចប់ការប្រកួតមុនពេលមិត្តរួមក្រុម Miles Robinson ត្រូវបានបណ្តេញចេញនៅនាទីចុងក្រោយ ។

លទ្ធផលនេះមានន័យថា សហរដ្ឋអាមេរិក ដែលបានខកខានការប្រកួត World Cup ឆ្នាំ ២០១៨ បច្ចុប្បន្នស្មើពិន្ទុជាមួយនឹងក្រុមម៉ិកស៊ិក ប៉ុន្តែមានគ្រាប់បាល់ខុសគ្នាដោយឈរនៅលើកំពូលតារាងបន្ទាប់ពីការប្រកួតចំនួន ៧និង ការចាប់ផ្តើមមិនស្គាល់ចាញ់ក្នុងវគ្គជម្រុះ។

ប្រភព៖ Besoccer