គ្រាប់បាល់បញ្ចូលទីដ៏សំខាន់របស់ខ្សែបម្រើ-ប្រយុទ្ធស្លាបប Angel Di Maria កាលពីថ្ងៃសុក្របានធ្វើឱ្យអាហ្សង់ទីនឡើងខិតយ៉ាងប្រកៀកក្នុងការកក់កៅអីទៅវគ្គជម្រុះ World Cup ២០២២ ឆ្នាំក្រោយនៅប្រទេសកាតា ខណៈ Lionel Messi ស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតយកឈ្នះ Uruguay ១ទល់និង០។

Messi ត្រូវបានគ្រូបង្វឹក Lionel Scaloni កោះហៅឱ្យចូលមកហ្វឹកហាត់ក្នុងត្រីមាសចុងក្រោយបានត្រឹមតែរយៈពេលម៉ោងប៉ុណ្ណោះសម្រាប់ត្រៀមប្រកួតមុនវគ្គជម្រុះ ខណៈដែលរូបគេបានធូរស្រាលពី បញ្ហារបួសជង្គង់ និងសរសៃពួរ ដែលធ្វើឱ្យកាពីតែនក្រុមរូបនេះខកខានការប្រកួតពីរលើកចុងក្រោយអោយ Paris Saint-Germain។

Di Maria បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ក្រុមជើងឯក Copa America នៅកីឡដ្ឋាន Campeon del Siglo ក្នុងទីក្រុង Montevideo ក្រោយផ្តួលម្ចាស់ផ្ទះក្នុងលទ្ធផល Uruguay១ទល់និង០។លទ្ធផលនេះមានន័យថា អាហ្សង់ទីន ដែលមិនស្គាល់ចាញ់សោះក្នុង ២៦ប្រកួត នឹងមានសិទ្ធិឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ប្រសិនបើពួកគេយកឈ្នះប្រេស៊ីលនៅថ្ងៃអង្គារ ដ៏រាបណា កូឡុំប៊ី ឈីលី ឬអ៊ុយរូហ្គាយបរាជ័យ។អ្នកចាំទី Emiliano Martinez របស់អាហ្សង់ទីនបាននិយាយថាៈក្រុមមានភាពក្លាហានដ៏អស្ចារ្យ ការឈ្នះថ្ងៃនេះគឺជាជំហានដ៏ធំមួយ។ យើងសមនឹងទទួលបានវា ពីព្រោះយើងខិតខំខ្លាំងណាស់។បរាជ័យនេះបានផងដែរធ្វើអោយម្ចាស់ផ្ទះ Uruguay ស្ថិតក្នុងវគ្គ Play-off ក្នុងការប្រកួត World Cup ដោយតាមពីក្រោយប្រទេស Colombia និង Chile ក្នុងវគ្គជម្រុះដោយស្វ័យប្រវត្តិចំនួនពីរលើកចុងក្រោយ ដោយសារភាពខុសគ្នានៃគ្រាប់បាល់ស៊ុតបញ្ចូលទី។

ប្រភព៖ Besoccer