Angel Di Maria បានបញ្ជាក់ថាខ្លួនសប្បាយចិត្តដែលមិនវិលត្រលប់ទៅលេងនៅក្របខណ្ឌលីកកំពូលអេស្បាញសាជាថ្មី ជាមួយក្រុមអ្នកមានបុណ្យ Barcelona នៅពេលក្រុមម្ចាស់ជើងឯក La Liga បានព្យាយាមនាំយករូបគេពី PSG កាលពី ៣ ឆ្នាំមុនបន្ទាប់ពីការចាកចញរបស់ Neymar ទៅក្លឹបដែលមានមូលដ្ឋាននៅរាជធានីបារាំងមួយនេះក្នុងតម្លៃកំនត់ត្រាពិភពលោកនាឆ្នាំ២០១៧ ។

កីឡាករវ័យ៣២ឆ្នាំ បានប្រាប់គេហទំព័រ L’equipe ថាៈក្លឹបទាំងពីរបានពិភាក្សាគ្នាប៉ុន្តែការពិត PSG មិនចង់លក់ខ្ញុំទេស្របពេលពត៌មាននៃការចាកចេញបានរំខានអារម្មណ៏ជាច្រើនដង ហើយទីបំផុត ខ្ញុំបន្តលេងដោយការសប្បាយចិត្តណាស់នៅទីក្រុងប៉ារីសរហូតដល់សព្វថ្ងៃនេះ។ ខ្ញុំចង់បញ្ចប់អាជីពជាមួយ PSG គឺជារឿងតែមួយគត់ជាគៅលដៅចង់បានហើយ ក៏សប្បាយចិត្តដែលបានរស់នៅជួបជុំគ្រួសារផងដែរ ។

ទីបំផុត Barcelona បានសម្រេចផ្ទេរយកកីឡាករ Ousmane Dembele ជំនួស Di Maria ក្រោយពីការខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលកីឡាករអន្តរជាតិអាហ្សង់ទីនត្រូវបរាជ័យ ។ Di Maria ធ្លាប់ឈ្នះពាន Ligue ១ រហូត៤ ដងជាប់ៗគ្នា ខណៈដែលរូបគេមានបំណងចង់ឈ្នះពាន Champions League ជាមួយ PSG ក្រោយជួយ Real Madrid លើកពានកាលពី ឆ្នាំ២០១៤មក។

ប្រភព៖ Goal