Angel Di Maria បានសម្តែងអារម្មណ៏អន់ចិត្តធ្វើការវាយប្រហារទៅកាន់សហព័ន្ធបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ចំពោះការសម្រេចចិត្ត មិនបានកោះហៅរូបគេសម្រាប់ការប្រកួតជម្រុះ World Cup ២០២២នៅប្រទេសកាតានាពេលខាងមុខនេះ។គ្រូបង្វឹក Lionel Scaloni មិនទទួលបានការបកស្រយលើបញ្ហានេះបានទេ ក្រោយសម្រេចបញ្ចេញឈ្មោះកីឡាករទាំងអស់ កាលពីដើមសប្តាហ៍នេះសម្រាប់ការប្រកួតជាមួយ អេក្វាឌ័រនិងបូលីវីនៅខែក្រោយក៏ប៉ុន្តែ ខ្សែបម្រើ-ប្រយុទ្ធស្លាបវ័យ៣២ឆ្នាំរូបនេះបែជាមិនមានឈ្មោះទៅវិញ។

ជំនួសមកវិញមិត្តរួមជាតិគឺខ្សែប្រយុទ្ធ Lionel Messi, Lautaro Martinez និង Paulo Dybala ត្រូវបានបញ្ចូលទាំងអស់ លើកលែងតែ Di Maria បានខកខានបើទោះបីជារូបគេបានបង្ហាញខ្លួនពេញដៃពេញជើងជួយក្លឹប PSG កាលពីរដូវកាលមុនឈ្នះពាន៣ក្នុងមួយរដូវកាល និង ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដោយរកបាន ១២ គ្រាប់និង Assist ២៣ ដងឯណោះគ្រប់ក្របខណ្ឌ ប្រកួតសម្រាប់ក្រុមលោក Thomas Tuchel ។

ផ្អែកលើគុណសម្បតិ្តខាងលើនេះទើបរូបគេ មានអារម្មណ៍ថាគាត់ពិតជាសមនឹងទទួលបានឪកាសជួយក្រុមជម្រើសជាតិប៉ុន្តែ អតីតកីឡាករ Man.Utd និង Real Madrid បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈខ្ញុំមិនអាចរកការពន្យល់បាន ហើយខ្ញុំក៏គ្មានពាក្យអ្វីនិយាយដែរ។ ក្រុមជម្រើសជាតិ គឺសំខាន់បំផុតសម្រាប់ខ្ញុំ ។ដូចដែលអ្នករាល់គ្នាបានឃើញគឺខ្ញុំខិតខំអស់ពីកំលាំងកាយទៅហើយជាពិសេសសម្រាប់ក្លឹប PSG ព្រោះតែដើម្បីមានឪកាសជាប់ជម្រើសជាតិនេះឯង។

ប្រភព: Goal