ក្រោយឆ្លងកាត់ការស្កេនកាលពីថ្ងៃព្រហស្បត្ត៏ដោយក្រុមគ្រូពេទ្យរួចមកក្រុមតោខៀវ Chelsea មានជំនឿថា Romelu Lukaku និងជៀសផុតពីបញ្ហារបួសធ្ងន់ធ្ងរនឹងខកខានបង្ហាញខ្លួនហ្វឹកហាត់ និងជួយក្រុមយ៉ាងហោចណាស់ត្រឹមតែពីរឬបីសប្តាហ៍ខាងមុខនេះប៉ុណ្ណោះ។

ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំសញ្ជាតិបែលហ្សិករូបនេះមានបញ្ហាហើមនៅត្រង់មុខរបួសប៉ុន្តែមិនមានការខូចខាតសរសៃពួរធ្ងន់ធ្ងរដល់កជើងខាងស្តាំរបស់គាត់ទេបន្ទាប់ពីប៉ះទង្គិច គ្នាជាមួយ Lasse Nielsen ក្នុងជ័យជម្នះ ៤ទល់និង០ លើក្រុម Malmo កាលពីយប់ថ្ងៃពុធនៅក្របខណ្ឌ Champions League ។

ជំហានបន្ទាប់កីឡាករកំនត់ត្រាថ្លៃបំផុតរបស់ក្លឹប ៩៧.៥ លានផោន ស្មើនិង(១៣៦ លានដុល្លារ) នឹងឆ្លើយតប ទៅនឹងការព្យាបាលនៅប៉ុន្មានថ្ងៃខាងមុខនេះ ស្របពេលលោក Thomas Tuchel នឹងផ្តល់ព័ត៌មានបន្ថែមនៅ ថ្ងៃសុក្រនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់។

ប្រភព៖ Goal