ក្រុមអធិរាជស Real Madrid បានត្រៀមលក្ខណៈរួចរាល់ក្នុងការប្រជែងជាមួយក្រុមតោខៀវ Chelsea និង បិសាចក្រហម​ Man. Utd ក្នុងការចុះហត្ថលេខានាំយកខ្សែការពារកណ្តាល Jules Kounde ពីក្រុម Sevilla ។គួរបញ្ជាក់ថាកីឡាករវ័យ ២២ ឆ្នាំរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ទៅកាន់ទឹកដី Stamford Bridge នៅរដូវក្តៅកន្លងទៅនេះ ប៉ុន្តែប្រធានក្លឹប Sevilla លោក Jose Castro បានបដិសេធសំណើរត្រឹមតែ ៤២.៥ លានផោនពីក្រុមជើងឯកទ្វីបអឺរ៉ុបក៏ព្រោះតែក្លឹបនៅលីកកំពូលអេស្បាញចង់បានទឹកប្រាក់ផ្តាច់កុងត្រាដល់ទោ ៦៨ លានផោនឯណោះ។

ថ្មីៗនេះ Man United គឺជាក្លឹបដែលបានលេចមុខចង់បានកីឡាករអន្តរជាតិបារាំងរូបនេះ ខណៈ ភ្នាក់ងាររបស់​ Kounde ត្រូវបានរាយការណ៏ថាបានបើកការពិភាក្សានាំយក Kounde មកកាន់ទឹកដី Man.Utd មុនរដូវក្តៅខាងមុខ។ បើទោះបីជាចុះហត្ថលេខានាំយកខ្សែការពារស្លាបឆ្វេង David Alaba ដោយគ្មានតម្លៃខ្លួនពី Bayern Munich ប៉ុន្តែក្រុមជើងឯកទ្វីបអឺរ៉ុប១៣សម័យនៅតែប្រឈមកង្វះខាតដ៏រ៉ឺងមាំនៅតំបន់ការពារក្រោយការចាកចេញរបស់ Sergio Ramos និង Raphael Varane ពីទឹកដី Santiago Bernabeu កាលពីរដូវក្តៅ។

Kounde ដែលបានឈ្នះពានរង្វាន់ UEFA Nations League ជាមួយប្រទេសបារាំងកាលពីដើមខែនេះបានបង្ហាញខ្លួន ៩៧ លើកនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Sevilla និងនៅមានកុងត្រា ៣ ឆ្នាំទៀតជាមួយក្លឹប។

ប្រភព៖ Sportsmole