ក្រុមម្ចាស់ផ្ទះ Juventus នឹងត្រូវតទល់ជាមួយក្រុមការពារតំណែងជើងឯក Champions League គឺក្រុមភ្ញៀវតោខៀវ Chelsea ដោយគ្មាន វត្តមានខ្សែប្រយុទ្ធឆ្នើម Paulo Dybala សម្រាប់ការប្រកួតវគ្គចែកពូលពានរង្វាន់ទ្វីបអឺរ៉ុប នៅរាត្រីថ្ងៃពុធឈានចូលថ្ងៃព្រស្បត្ត៏ទី៣០កញ្ញា២០២១នេះ ។ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំរូបនេះមានឈ្មោះចូលលេងក្នុងជម្រើស១១នាក់ដំបូងពេលផ្តួល Sampdoria ក្នុងលទ្ធផល ៣ទល់និង២កាលពីថ្ងៃអាទិត្យដោយរកបានគ្រាប់បាល់១ គ្រាប់មុនពេលមានរបួសនៅពាក់កណ្តាលតង់ទី ១ ។

កីឡាករអន្តរជាតិអាហ្សង់ទីន បានចាកចេញពីទីលានទាំងទឹកភ្នែកខណៈដែលរូបគេត្រូវ បានប្តូរចូលដោយមិត្ត រួមក្រុម Dejan Kulusevski ស្របពេលគ្រូបង្វឹកលោក Massimiliano Allegri បានបញ្ជាក់ថាខ្សែប្រយុទ្ធ ជំនាញប្រើជើងឆ្វេង រូបនេះនឹងត្រូវអវត្តមានជាមួយខ្សែប្រយុទ្ធអន្តរជាតិអេស្បាញ Alvaro Morata ។

នៅក្នុងសន្និសីទសារព័ត៌មានលោក Allegri បានបញ្ចាក់ប្រាប់យ៉ាងដូច្នេះថាៈ យើងនឹងឃើញទម្រង់លេងរបស់ ក្រុមជាមួយ Chelsea ដោយគ្មានវត្តមានពួកគេទាំងពីរ ។ វាមិនមែនជាការប្រកួតដែលសំខាន់បំផុតនោះទេ ។ ការប្រកួតកាត់សេចក្តីវគ្គជម្រុះក្នុងពូលនេះគឺជាមួយ Zenit ឯណោះទេ ។ ក្រុមយក្សអ៊ីតាលីនិងបន្តដាក់អោយ Kulusevski ចាប់ដៃគូជាមួយ Moise Kean ជាមួយទម្រង់លេង ៤-៤-២ ដែលក្រុមតែងតែប្រើប្រាស់កន្លងមក ។ Dybala រកបានគ្រាប់បាល់ ៣ គ្រាប់និងការបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមស៊ុតចូល ២ គ្រាប់ពីការប្រកួត ៦ លើកហើយឥឡូវនេះរូបគេនឹងត្រូវធ្វើតេស្តបន្ថែមលើបញ្ហារបួសនៅថ្ងៃចន្ទនេះ។

ប្រភព៖ Sportsmole