ខ្សែប្រយុទ្ធ Alvaro Morata បានបញ្ជាក់ដោយក្តីសោមនស្សរីករាយថា និងប្រាប់ដល់កូនរបស់ខ្លួនថារូបគេ ធ្លាប់ លេងរួម ក្រុមជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។ គួរបញ្ជាក់ថាអ្នកទាំង២ បានចំណាយពេលលេងរួមគ្នានៅក្លឹប Real Madrid មុនពេលត្រលប់មកលេងរួមក្រុមជាមួយប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ម្តងទៀតនៅទឹកដីអ៊ីតាលី។

ម្ចាស់ពានបាល់មាស Ballon d’Or ៥ សម័យរ៉ូណាល់ដូរកបាន ១៩ គ្រាប់ហើយក្នុង ១៨ ប្រកួតសម្រាប់រដូវកាលទី ៣ របស់ខ្លួនជាមួយម្ចាស់ជើងឯកអ៊ីតាលី Serie A រីឯ Morata មានឪកាសវិលត្រឡប់មកកាន់កីឡដ្ឋាន Allianz ពីក្លឹប Atletico Madrid ក្នុងកិច្ចសន្យាខ្ចីជើងកាលពីខែកញ្ញា ដោយដោយរកបាន ៤ គ្រាប់និងបង្កើតឪកាស ៥ គ្រាប់ក្នុងការប្រកួតលីកចំនួន ១២ លើក។

Morata បាន ប្រាប់ទូរទស្សន៍ Sky Sport Italia ថា: វាងាយលក្ខណៈងាយស្រួលក្នុងការលេងជាមួយគាត់។ ពេល ខ្លះ គាត់អាច នឹងរក ពិន្ទុបានខណៈកីឡាករផ្សេងទៀតមិនអាចរកបាន ។ ពេលលេងខ្ញុំយល់ពីការបំលាស់ទីរបស់ Ronaldo និង ពីអ្វីដែលគាត់ចូលចិត្តធ្វើ។ Ronaldo នៅតែជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ជាមួយគុណភាព និងសមត្ថភាពមិនគួរឱ្យជឿហើយគាត់អាចលេងបានតាមចិត្តមិនថាតំបន់បម្រើស្លាបឆ្វេង,ស្តាំ និងខ្សែប្រយុទ្ធជួរមុខដោយពាក់អាវលេខ ៩, ១០ ឬ ១១នោះទេ។

ប្រភព: Goal