ក្រុមតោខៀវChelseមានគម្រោងផ្លាស់ប្តូរខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់នៅរដូវក្តៅក្រោយទោះបីជាក្លឹបបានចំណាយប្រាក់ រហូតដល់ទៅ៩៧.៥ លានផោនដើម្បីចុះហត្ថលេខានាំយកអតីតខ្សែប្រយុទ្ធ Romelu Lukaku ពី Inter Milan មករួមក្រុមវិញហើយក៏ដោយ។ ខ្សែប្រយុទ្ធជើងចាស់អន្តរជាតិបែលហ្សិករូបនេះនៅតែអាចរក បាន ៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៦ លើកសម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលនេះ។

ប៉ុន្តែយោងការចុះផ្សាយរបស់គេហទំព័រអេស្បាញ Fichajes បានអោយដឹងថាក្រុមតោខៀវ Chelsea មានបំណង ចង់បានខ្សែប្រយុទ្ធថ្មីម្នាក់ទៀតដើម្បីចាប់ដៃគូរបស់ Lukaku បើទោះបីជាក្លឹបចាំបាច់ត្រូវបញ្ចេញកីឡាករ ឆ្នើម ណាមួយនៅតំបន់បម្រើ រឺ ប្រយុទ្ធក្នុងគោលបំណងបង្កើនឪកាសវាយសម្រុករបស់ពួកគេអោយបានខ្លាំងក្លា ជាងមុន។

ខ្សែបម្រើកណ្តាល២រូបមាន Kai Havertz និង Mason Mount បានលេងគាំទ្រ Lukaku ពីក្រោយនៅរដូវកាលនេះ ប៉ុន្តែបញ្ហារបួសបានធ្វើអោយក្លឹបសម្រេចដាក់ Timo Werner អោយបំពេញកាតព្វកិច្ចជំនួសក្នុងការប្រកួតក្របខណ្ឌ Premier League ពេលចាញ់គូប្រជែង Man. City កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ។ ប្រភពបន្តថាក្រុមជើងឯក Champions League ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកំពុងឡើងជើងខ្លាំងបំផុតគឺ Erling Braut Haaland នៅរដូវក្តៅឆ្នាំក្រោយស្របពេលតម្លៃខ្លួនទិញផ្តាច់កុងត្រាខិតជិតដល់ទីបញ្ចប់។ ទោះយ៉ាងណាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏និងត្រូវប្រឈមការប្រកួតប្រជែងដេញថ្លៃពីសំណាក់ក្លឹបយក្សធំៗ Real Madrid, Man City និង Man. United ក៏មានចំណាប់អារម្មណចង់បានកីឡាករអន្តរជាតិន័រវែសរូបនេះផងដែរ។

ប្រភព៖ Sportsmole