ក្រុម Manchester City ពិតជាមានកាលវិភាគប្រកួតធំៗមែនទែន ដោយ៣ប្រកួតខាងមុខនេះរបស់ពួកគេប៉ះជាមួយក្រុម Chelsea , PSG និង Liverpool ។

ជាមួយកីឡាកររបួសផងនោះ ក្រុម Man City របស់លោក Pep នឹងធ្វើការធ្ងន់ខ្លាំងហើយ។ នៅចុងសប្ដាហ៍នេះ ពួកគេប្រកួតជាមួយក្រុម Chelsea ក្នុងពានរង្វាន់ English Premier League ដែលជាក្រុមខ្លាំងនិងមិនទាន់ស្គាល់បរាជ័យនោះទេ។ រំលងបាន៣ថ្ងៃទៅមុខទៀត Man City នឹងបន្ដទៅប៉ះជាមួយ PSG ក្នុងពានរង្វាន់ UEFA Champions League ទៀត។ ខណៈដែលបន្ដទៅទៀត នឹងប៉ះជាមួយ Liverpool ក្នុងលីគទៀត។

នេះនឹងក្លាយជាការប្រកួតតឹងតែងខ្លាំងហើយសម្រាប់ក្រុមរបស់លោក Pep ដែលត្រូវរកកីឡាករឆ្លាស់គ្នាលេង ខ្លាចក្រែងមានបញ្ហារបួស ព្រោះប្រកួតទាំង៣នេះសុទ្ធតែសំខាន់ទាំង៣តែម្ដង៕

ប្រភព៖​ Dailymail