ក្រុម Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho បានយកឈ្នះលើក្រុម Udinese ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ Serie A នៅយប់មិញ។
ក្រុម Roma តាំងពីតែងតាំងលោក Jose Mourinho មក ពួកគេធ្វើបានល្អណាស់ ដោយទើបបរាជ័យ១ប្រកួតកន្លងទៅទល់ក្រុម Verona ទេ។ តែមកដល់ការប្រកួតនៅយប់មិញទៀត ពួកគេបានរកឃើញជ័យជម្នះវិញទៀតហើយ ដោយឈ្នះលើក្រុម Udinese ក្នុងលទ្ធផល ១-០។ ដោយ១គ្រាប់ធ្វើបានសម្រេចនោះចេញពីកីឡាករ Abraham នៅនាទី៣៦។ ដោយវាជាគ្រាប់បាល់ដំបូងក្នុងដីរបស់កីឡាករអង់គ្លេសរូបនេះតាំងពីផ្លាស់មកលេងនៅ Roma ផងដែរ។
ក្រុមរបស់លោក Jose Mourinho នៅពេលនេះ លេង៥ប្រកួតក្នុងលីគ មាន១២ពិន្ទុ។ ពួកគេឈរនៅលេខ៤ ហើយក្រុមកំពូលតារាង Napoli មាន១៥ពិន្ទុពេញតែម្ដង ៥ប្រកួត ឈ្នះទាំង៥៕
ប្រភព៖ Dailymail