ក្រុមតោខៀវ Chelsea បានដាក់គោលដៅផ្ទេរយកខ្សែការពារកណ្តាល Juventus កីឡាករ Matthijs de Ligt បន្ទាប់ពីពួកគេបរាជ័យក្នុងការតាមប្រមាញ់ Jules Kounde របស់ក្រុម Sevilla រួចមក។ក្រុមជើងឯក Champions League មានបំណងចង់ចុះហត្ថលេខាផ្ទេរយកកីឡាករអន្តរជាតិបារាំង Kounde ប៉ុន្តែក្លឹបមិនបានបំពេញតាមលក្ខខណ្ឌទិញផ្តាច់កុងត្រាតម្លៃ ៦៨ លានផោនតាមការទាមទាររបស់ក្រុម Sevilla បាន ។

ប្រភពពី Calciomercato បានចុះផ្សាយថាលោក Thomas Tuchel បានដាក់បញ្ចូលឈ្មោះកីឡាករអន្តរជាតិហូឡង់ De Ligt វ័យ ២២ ឆ្នាំក្នុងបញ្ជីទិញចូលជាអាទិភាពរបស់ពួកគេ។បើទោះបីជាគ្រូបង្វឹកអាឡឺម៉ង់មានកីឡាករខ្សែការពារដូចជា Thiago Silva, Antonio Rudiger និង Andreas Christensen ព្រមទាំង Cesar Azpilicueta និង Trevor Chalobah យ៉ាងណាក្តី ។

ក្នុងចំណោមខ្សែការពារទាំងនោះមាន Rudiger ហាក់ជួបនៅភាពស្រពេចស្រពិលជាមួយអនាគតនៅកីឡដ្ឋាន Stamford Bridgeបន្ទាប់ពីកុងត្រារបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះនិង ផុតកំណត់នៅរដូវក្តៅឆ្នាំ២០២២ ។ដូច្នេះក្លឹបបានត្រៀមរួចជាស្រេច ដោយការត្រៀមផ្លាស់ប្តូរប្រសិនជា Rudiger ចាកចេញ នោះអតីតយុវជនក្លឹប Ajax គឺ De Ligt ជាកីឡាករដ៏ស័ក្តសមសម្រាប់តំណែងមួយនេះ ។ De Ligt បានចូលរួមជាមួយJuventus ក្នុងឆ្នាំ ២០១៩ បង្ហាញខ្លួនចំនួន ៨០ ដងគ្រប់ការប្រកួតទាំងអស់ សម្រាប់ក្រុមយក្សនៅក្របខ័ណ្ឌ Serie A និងមានឪកាសបញ្ចេញសមត្ថភាពអោយបិសាចទឹកក្រូចហូឡង់បាន ៣១ ដង ។

ប្រភព៖ Sportsmole