អ្នកវិភាគកីឡាប្រចាំទូរទស្សន៍ Sky Sports លោក Roy Keane បានបង្ហាញចំណាប់អារម្មណ៏យល់ឃើញថាការប្រកួតរវាង ម្ចាស់ផ្ទះ Tottenham និង ក្រុមភ្ញៀវ Chelsea ហាក់បីដូចជាការប្រកួតរវាងកូនក្មេងនិងមនុស្សចាស់ ។ គួរបញ្ជាក់ថាការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី៥ កាលពីយប់ថ្ងៃអាទិត្យ ខណៈដែលការប្រកួតនៅតង់ទី២ ក្រុមលោក Thomas Tuchel បានបំបែកការជាប់គាំងបន្ទាប់ពីខ្សែការពារជើងចាស់ប្រេស៊ីល Thiago Silva តែតបាល់បញ្ចូលទី បន្ទាប់ពី Macos Alonso បញ្ចូនបាល់ចេញពីជ្រុងខាងឆ្វេង មុនពេលN’Golo Kante និង Antonio Rudiger បន្ថែមម្នាក់មួយគ្រាប់អោយក្រុមម្ចាស់ផ្ទះតដៃលែងរួច។

Keane អតីតខ្សែបម្រើនិងធ្លាប់ធ្វើជាប្រធានក្រុមបិសាចក្រហម Man. Utd មិនសូវចាប់អារម្មណ៍នឹងសមត្ថភាព លេងរបស់ក្រុមមាន់ខ្នាយមាសក្នុងនាមម្ចាស់ផ្ទះនោះទេ Spurs ឡើយ។ លោកបានបញ្ជាក់យ៉ាងដូច្នេះថាៈ កីឡាករ Chelsea ពិតជាអស្ចារ្យជាមួយនឹងគុណភាពនិងការលេងដោយមានមហិច្ឆតាចង់ឈ្នះការប្រកួត ពិតប្រាកដ។ ការប្រកួតប្រៀបដូចជាក្មេងលេងជាមួយមនុស្សចាស់ ខ្ញុំស្ទើរតែមិនអាចជឿថា Spurs លេងអន់ដល់ថ្នាក់នេះទេ ។

បច្ចុប្បន្ន Chelsea ឈរនៅចំណាត់ថ្នាក់ទី១កំពូលតារាងក្រោយការប្រកួត៥លើក មាន១៣ពិន្ទុតាមពីក្រោយដោយក្រុមលេខ២ Liverpool និង Man.Utd នៅចំណាត់ថ្នាក់ទី៣។

ប្រភព៖ Sportsmole