ខ្សែប្រយុទ្ធ Lionel Messi បានបង្ហាញការមិនពេញចិត្តនោះទេ នៅពេលត្រូវប្ដូរចេញនានាទី៧៦ ក្នុងការប្រកួតដែល PSG យកឈ្នះលើក្រុម Lyon បានក្នុងលទ្ធផល ២-១ ក្នុងលីគកំពូលបារាំង។

សម្រាប់ការប្រកួតខាងលើនេះដែរ លោក Mauricio Pochettino បានដាក់ Messi ឱ្យចូលលេងជម្រើស១១នាក់ដំបូងដែរ។ តែយ៉ាងណាខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនៅមិនទាន់ធ្វើបានល្អនៅឡើយទេ និងត្រូវអ្នកចាត់ការក្រុមប្ដូរចេញនៅនាទី៧៦ថែមទៀត។ ការប្ដូរចេញនោះហើយ បានជាធ្វើឱ្យរូបគេមិនសប្បាយចិត្តឡើយ។ ការមិនពេញចិត្តក្នុងការប្ដូរចេញនេះ បានបង្ហាញឱ្យឃើញនៅលើទីលានតែម្ដង។ Messi បានដើរចេញមកក្រៅ ដោយមិនចាប់ដៃជាមួយអ្នកចាត់ការក្រុម Mauricio Pochettino ឡើយ។ ខណៈដែលនៅកន្លែងអង្គុយគេក៏ថតបានរូបភាពដែលអតីតកីឡាករ Barcelona មិនពេញចិត្តនឹងការសម្រេចចិត្តនេះផងដែរ៕

ប្រភព៖ Dailymail