ក្លឹប Paris Saint-Germain បានបញ្ជាក់ថា Lionel Messi នឹងអវត្តមានក្នុងការប្រកួត Ligue ១ នៅថ្ងៃពុធនេះនៅឯកីឡដ្ឋាន Angers ដោយសារតែរបួសសរសៃពួរ ។ខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះបានចូលលេងពេញ ៩០ នាទីក្នុងជ័យជម្នះ ២ទល់និង១ ទល់នឹង Marseille កាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យក្រុមរបស់លោក Mauricio Pochettino បន្តនាំមុខលើកំពូលតារាងរហូតដល់ ១៥ ពិន្ទុដាច់។

ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ PSG ទាំងប្រាំបីនាក់ដែលត្រូវបានដកចេញពីការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយក្រុម Angers រួមជាមួយនឹង Marco Verratti, Presnel Kimpembe, Ander Herrera, Julian Draxler, Leandro Paredes, Layvin Kurzawa និង Abdou Diallo ។PSG បានសរសេរនៅលើគេហទំព័រផ្លូវការរបស់ក្លឹបយ៉ាងដូច្នេះថា : Messi កំពុងទទួលការព្យាបាលរលាកសរសៃពួរ ជើងខាងឆ្វេងរបស់គាត់។ គាត់នឹងត្រូវពិនិត្យម្តងទៀតក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ ។

សម្រាប់ Verratti, Kimpembe, Diallo និង Draxler សុទ្ធតែជាសះស្បើយពីរបួសជង្គង់ ហើយពួកគេកំពុងទទួលការព្យាបាលបន្ទាប់ពីទទួលការវះកាត់។ទន្ទឹមនឹងនោះ Paredes ក៏កំពុងជាសះស្បើយពីការវះកាត់ផងដែរ បន្ទាប់ពីមានបញ្ហាក្រលៀន ខណៈដែល Herrera មានបញ្ហាសរសៃពួរ និង Kurzawa និងកំភួនជើងទាំងពីរនាក់នេះក៏គ្រោងនឹងត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ PSG និងឈ្នះពាន Ligue ១ នៅថ្ងៃពុធនេះ ប្រសិនបើពួកគេផ្តួល Angers ហើយ Marseille ជួបបរាជ័យមិនអាចផ្តួល Nantes នៅលើទឹកដីខ្លួនឯងបាន។

ប្រភព៖ Sportsmole