លោក Mauricio Pochettino បាននិយាយការពារការសម្រេចចិត្តរបស់ខ្លួនដែលបានប្តូរតារាឆ្នើម Lionel Messiចេញកំលុង ពេលដែលក្រុមPSG បានផ្តួល Lyon កាលពីថ្ងៃអាទិត្យ ក្រោយពីមានការលើកឡើងថា រូបលោកបានធ្វើនេះក្នុងនាមជាគ្រូបង្វឹកឈុតធំដោយមិនមានស្តាប់យោបល់នរណាម្នាក់នោះ។Messi ដែលបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ការប្រកូតនៅទឹកដី Parc Des Princes បានបង្ហាញការខកចិត្តនិងជ្រួញចិញ្ចើមនៅពេលដែលរូបគេត្រូវបានប្តូរចេញនៅនាទីទី ៧៥ ដោយមិនទាន់អាចរកគ្រាប់បាល់បានផងដែរ។ Messi ក៏បានបង្ហាញពីអារម្មណ៏មិនពេញចិត្ត និងទទួលយកការចាប់ដៃពីគ្រូបង្វឹករួមសញ្ជាតិ Pochettino នៅពេលដែលរូបគេដើរសំដៅទៅកាន់កៅអីបម្រុង។

ការប្រកួតក្នុងលទ្ធផលស្មើគ្នា ១ទល់និង១ ក្រោយពីក្រុមទាំងពីររកបានគ្រាប់បាល់នៅតង់ទី២មុនពេល Mauro Icardi បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីចុងក្រោយដើម្បីជួយអោយម្ចាស់ផ្ទះទទួលបាន ៣ ពិន្ទុសម្រាប់ការប្រកួត ។

គ្រូបង្វឹកសញ្ចាតិអាហ្សង់ទីនបានប្រាប់បណ្តា្ញសារពត៌មានលើមូលហេតុខាងលើថាៈអ្នករាល់គ្នាដឹងថាយើងមានកីឡាករឆ្នើម ៗ និងមានសមត្ថភាពដ៏សម្បូរបែបចំនួន ៣៥ នាក់។ បន្ទាប់មកយើងត្រូវធ្វើការជ្រើសរើស។ពេលខ្លះជម្រើសទាំងនេះផ្តល់ផលហើយពេលខ្លះមិនដូចបំណងទេ។ប៉ុន្តែនោះហើយជាមូលហេតុដែលយើងត្រូវរៀបចំអោយពួកគេមួយចំនួនអង្គុយលើកៅអីបម្រុង និង គិតអំពីអ្វីដែលត្រូវធ្វើដើម្បីអោយពួកគេលេងស៊ីសង្វាក់គ្នា។ ការសម្រេចចិត្តទាំងនោះក៏មិនប្រាកដថា ថាអ្វីៗដំណើរការល្អឬអត់នោះទេ។ វាក៏អាចពេញចិត្តនិងមិនពេញចិត្តពីមជ្ឈដ្ឋានទូទៅនិងអ្នកគាំទ្រផងដែរ។

ប្រភព៖ Goal