Gareth Bale នឹងត្រូវប្រឈមអវត្តមានរហូតដល់ទៅ៨សប្តាហ៍នៅក្រៅទីលានដោយសារបញ្ហារបួសសរសៃពួរ។មានន័យថា ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid នឹងមិនអាចចូលរួមជួយក្លឹបហូតដល់ខែវិច្ឆិកាឆ្នាំ២០២១ឯណោះយោងគេហទំព័រអេស្បាញAS បានចុះផ្សាយ។គួរបញ្ជាក់ថាកីឡាករអន្តរជាតិវេលវ័យ ៣២ ឆ្នាំរូបនេះបានចាប់ផ្តើមចូលលេង ជម្រើស១១នាក់ដំបូង នៃព្រឹត្តិការណ៏ ក្របខណ្ឌ លីកកំពូលLa Liga រដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានតែ ១ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៣ លើក សម្រាប់ក្រុមគ្រូបង្វឹក Carlo Ancelotti។
Bale បានខកខានការប្រកួតពីរលើកចុងក្រោយសម្រាប់ជ័យជំនះលើ Celta Vigo និង Inter Milan និង Inter Milan ក្រោយរងរបួសរហែកសរសៃពួរស្តាំអំឡុងពេលហ្វឹកហាត់កាលពីចុងសប្តាហ៍មុន។ស្របពេលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួននៅឯកីឡដ្ឋាន Bernabeu នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះខណៈ ក្រុមម្ចាស់ជើងឯក Champions League ១៣សម័យហាក់មិនជាមានចេតនាបន្តកុងត្រាថ្មីដល់រូបគ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអន្តរជាតិអ៊ីតាលីរូបនេះ ឡើយ ។
អតីតយុវជនថ្នាលក្លឹប Southampton រូបនេះបានស៊ុតបាល់បញ្ចូលទី ១០៦ គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមបញ្ចប់ទីបាន ៦៨ លើកក្នុងការបង្ហាញខ្លួនសរុប ២៥៤ ប្រកួតទាំងអស់ចាប់តាំងពីបានចាកចេញពីទឹកដី White Hart Lane មកកាន់ទឹកដី Santiago Bernabeu កាលពីខែកញ្ញាឆ្នាំ ២០១៣ កន្លងទៅ។
ប្រភព៖ Sportsmole