លោក Gary Neville អតីតខ្សែការពារក្រុមបិសាចក្រហមMan.Utdជឿជាក់ថាក្រុមតោខៀវ Chelsea ពិតជាក្រុមដែលជាបេក្ខភាពក្នុងការប្រកួតដណ្តើមពានក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ។ ការលើកឡើងរបស់អ្នកវិភាគកីឡានាពេលបច្ចុប្បន្នរបស់ទូរទស្សន៏ Sky Sport បានចាប់អារម្មណ៍យ៉ាងខ្លាំងពេលដែលពួកគេផ្តួលក្រុមភ្ញៀវ Aston Villa ៣ទល់និង០កាលពីថ្ងៃសៅរ៍។

Neville បន្ថែមថាៈខ្ញុំបានត្រលប់ពី Salford មកផ្ទះវិញ ដើម្បីមើលការប្រកួតរវាង Chelsea និង Aston Villa បើទោះបីជាក្រុមភ្ញៀវលេងបានល្អប៉ុន្តែក្រុមម្ចាស់ផ្ទះ Chelsea វិញមានវិធីសាស្រ្តដែលអាចផ្តួលគូបដិបក្សបាន។ នៅពេលដែលពួកគេរកបានគ្រាប់បាល់ដំបូងរបស់ Lukaku ខ្ញុំគ្រាន់តែគិតថាម្តេចក៏អោយរបូតគ្រាប់បាល់បែប នេះក្នុងនាមការរិះគន់ក្រុម Aston Villa ប៉ុន្តែបើយើងបែជារមើល ការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវិញគឺមានការគាំទ្រពីខ្សែបម្រើដ៏ល្អនៅពីក្រោយ។

ម្ចាស់ជើងឯកទ្វីបអឺរ៉ុប Chelsea បានធ្វើការផ្ទេរជាអចិន្រ្តៃយ៍ នាំយក Romelu Lukaku ក្នុងកិច្ចព្រមព្រៀង ៩៧.៥ លានផោនមុនពេល បន្ថែម Saul Niguez ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Atletico Madrid ផងដែរ។ក្នុងនោះ Chelsea បានបញ្ចេញកីឡាករមួយចំនួនដើម្បីប្រមូលមកវិញនូវថវិកាខ្លះប៉ុណ្ណោះ រីឯក្រុមមេឃខៀវ Man. City ឯណោះ វិញ បានបំបែកឯតទគ្គកម្មលីកកំពូលអង់គ្លេសដោយចុះហត្ថលេខានាំយក Jack Grealish ក្នុងតម្លៃ១០០លានផោនខណៈMan.Utdក៏បានផ្ទេរយក Cristiano Ronaldo, Raphael Varane និង Jadon Sancho មករួមក្រុមផងដែរ។

ប្រភព៖ Metro