ក្លឹប Sevilla កំពុងរង់ចាំ Chelsea ផ្តល់សំណើរសាជាថ្មីមួយសម្រាប់ Jules Kounde ក្រោយពីបានបដិសេធការផ្តល់ជូនថ្មីផុតចុងក្រោយនៅទឹកប្រាក់ប្រមាណ ៥០ លានអឺរ៉ូហទំព័រអេស្បាញ Mundo Deportivo បានចុះផ្សាយ។មានន័យថាក្លឹបជើងឯក Champions League ទើបតែលក់កីឡាករអន្តរជាតិបារំាង Kurt Zouma ទៅកាន់ក្លឹប West Ham កាលពីពេលថ្មីៗក្នុងតម្លៃ៣០លានផោននេះអាចនិង បង្កើនថវិកាត្រៀមដេញថ្លៃខ្សែការពារកណ្តាលវ័យក្មេងសញ្ជាតិបារាំងសាជាថ្មី មុនពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅថ្ងៃអង្គារសប្តាហ៏ក្រោយ យោងប្រភពពីគេហទំព័ឬ Sky Sports និង Daily Mail បានចុះផ្សាយដូចគ្នា។

ទោះបីជាបង្ហាញទម្រង់លេងបានល្អ និងដើរតួនាទីដ៏សំខាន់សម្រាប់ក្រុម ប៉ុន្តែលោក Julen Lopetegui បានរក្សាទុក Kounde មិនអោយចូលលេងក្នុងពេលប្រកួតស្មើជាមួយ Elche ដែលចំនុចនេះអាចត្រូវបានមើលឃើញថា ចាកចេញរបស់ខ្សែការពារកណ្តាលរូបនេះកាន់តែខិតជិតចូលមកដល់។

បន្ទាប់ពីចំណាយប្រាក់ ១០០ លានផោននាំយក Lukaku ត្រលប់មកពី Inter MIlan ក្រុមបានបានបង្វែរការចាប់អារម្មណ៏មកពង្រឹងខ្សែការពារកណ្តាល Kounde របស់ក្រុម Sevilla ។ ប៉ុន្តែប្រសិនការផ្ទេរមិនទទួលបានជោគជ័យដូចការគ្រោងទុកនៅថ្ងៃទី៣១សីហានោះ kounde និងនៅតែបន្តលេងនៅលីកកំពូលអេស្បាញ La Liga ជាមួយនិង ឪកាសបង្ហាញសមត្ថភាពអោយក្រុមជម្រើសជាតិមាន់គកបារាំង ដដែល។

ប្រភព៖ Besoccer