ក្រុមតោខៀវ Chelsea នៅតែព្យាយាមតាមប្រម៉ាញ់យកខ្សែការពារកណ្តាល Sevilla កីឡាករ Jules Kounde បើទោះបីជាត្រូវបានអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក លោក Julen Lopetegui បានលើកឡើងថា មិនមានសញ្ញាណាមួយដែលបង្ហាញថាខ្សែការពាររូបនេះនឹងចាកចេញពីទឹកដី Ramon Sanchez Pizjuan Stadium នៅរដូវក្តៅនេះទេ។ លោក Lopetegui បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជ័យជម្នះ ៣-០ លើក្រុម Rayo Vallecano កាលពីថ្ងៃអាទិត្យថាៈខ្ញុំមិនគិតថាវាជា ការប្រកួតចុងក្រោយរបស់គាត់ទេ។ អ្វីៗអាចកើតឡើងរហូតដល់ចុងបញ្ចប់នៃ ខែសីហានេះ។ យើងត្រូវការពង្រឹងតំបន់ខ្សែការពារហើយយើងកំពុងតែធ្វើការលើបញ្ហានេះ ។

គួរបញ្ជាក់ថាកីឡាករវ័យ ២២ ឆ្នាំសញ្ចាតិបារាំងរូបនេះមានទំនាក់ទំនងក្នុងការផ្លាស់ប្តូរទៅកាន់ទឹកដី Stamford Bridge ខណៈដែលរូបគេត្រូវបានចាត់ទុកថាជាគោលដៅផ្ទេរអាទិភាពរបស់គ្រូបង្វឹកលោក Thomas Tuchel ។ Kounde ខ្លួនឯងមានទំនុកចិត្តនិងអាចផ្ទេរទៅកាន់ក្រុមជើងឯក Champions League នៅរដូវក្តៅនេះប៉ុន្តែអ្វីៗអាចនិងប្រែប្រួលនៅមុនកាលបរិច្ឆេទផុតកំណត់នៃការផ្ទេរនៅថ្ងៃទី ៣១ ខែសីហាខាងមុខនេះ។

Kounde មានតម្លៃទិញផ្តាច់កុងត្រាប្រមាណ៦៨ លានផោននៅក្នុងកិច្ចសន្យារបស់គាត់ជាមួយក្លឹបអេស្ប៉ាញទោះបីជា Chelsea នៅតែមិនបោះបង់ការព្យាយាមចរចារនិងហ៊ានអោយតម្លៃទាបជាងនេះជាមួយនិងការបន្ថែមកីឡាករម្នាក់ឬពីរនាក់ជាថ្នូរនៃការដោះដូរយ៉ាងណាក៏ដោយ។

ប្រភព៖ Sportsmole