Leo Messi បានត្រៀមកាយសម្បទារួចរាល់ហើយក្នុងការចាប់ផ្តើមហ្វឹកហាត់ជាមួយក្លឹប PSG នៅថ្ងៃព្រហស្បតិ៍នេះ។ ហើយអ្វីដែលធ្វើអោយគ្រប់គ្នានិងប្រិយមិត្តគាំទ្រ ចាប់អារម្មណ៏នោះគឺកីឡាករសញ្ជាតិអាហ្សង់ទីនបានបង្ហាញពីភាពអត់ធ្មត់ ក្នុងការចាប់ផ្តើមកំដៅសាច់ដុំជាមួយមិត្តរួម ក្រុមថ្មី។ ដូច្នេះរូបគេបានធ្វើដំណើរទៅដល់ទីលានហ្វឹកហាត់ (Parisian sports complex) ជិតពីរម៉ោងមុន ការហ្វឹក ហាត់ចាប់ផ្តើម ដើម្បីមានឪកាសបានជួបពិភាក្សាជាមួយគ្រូបង្វឹករួមជាតិលោក Mauricio Pochettino ។

មានន័យថាត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះបន្ទាប់ពីត្រូវបានបង្ហាញជាផ្លូវការណ៏ក្នុងនាមសមាជិកថ្មីរបស់ Paris Saint-Germain ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ៣៤ឆ្នាំ Leo Messi បាន ឈានជើងចូលមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រុមបារាំងរួចទៅហើយ។ បើទោះបីជាការហ្វឹកហាត់ នឹងចាប់ផ្តើមនៅម៉ោង ១១ ព្រឹកប៉ុន្តែ Messi បានទៅដល់ទីនោះនៅវេលាម៉ោង ៩.១៥ ព្រឹកដើម្បីចាប់ផ្តើមការហ្វឹកហាត់លើក ដំបូងជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ។

ទោះយ៉ាងណាគេមិនទាន់ ដឹងថាគ្រូបង្វឹកលោក Pochettino និងតម្រូវអោយ Messi និងធ្វើការហ្វឹកហាត់នៅ ជាមួយមិត្តរួមក្រុមថ្មីរឺត្រូវហ្វឹកហាត់តែម្នាក់ឯងនោះទេក៏ព្រោះតែ ខាងក្នុងកន្លែងហ្វឹកហាត់កាល ពីថ្ងៃព្រហស្បតិ៍នេះត្រូវបាន បិទទ្វារ។ ប៉ុន្តែយោងតាមប្រព័ន្ធផ្សព្វផ្សាយនៅបារាំងបានអោយដឹងថា ម្ចាស់ពានបាល់មាស៦សម័យ និងទទួល បាន ពេល វេលាដើម្បីជួបសំណេះសំណាលជាមួយមិត្តរួមក្រុមថ្មីរបស់គាត់ក៏ដូចជាគ្រូបង្វឹកថ្មីរបស់ខ្លួនផងដែរ ។

ប្រភព៖ Besoccer