ជាថ្មីម្តងទៀតក្លឹបអធិរាជស Real Madrid បានបញ្ចប់ការចរចារនៅថ្ងៃថ្ងៃពុធទី ១១ ខែសីហានេះដើម្បីបន្តបំពេញលក្ខណ្ឌបញ្ចប់កិច្ចព្រមព្រៀងខ្ចីជើងកីឡាករជប៉ុន Takefusa Kubo ទៅកាន់ក្លឹប Mallorca ក្រោយពីរូបគេធ្លាប់លេងក្នុងលក្ខណ្ឌដូចគ្នានេះកាលពីរដូវកាល ២០១៩-២០២០កន្លងទៅ ។

ទោះបីជាចាកចេញពីយុវជនថ្នាលរបស់ក្លឹបអ្នកមានបុណ្យ Barcelona ប៉ុន្តែឪកាសបង្ហាញខ្លួនជម្រើស១១នាក់ដំបូងជាមួយ Real Madrid គឺជាឧបសគ្គយ៉ាងខ្លាំងសម្រាប់ទេពកោសល្យជនជាតិជប៉ុនវ័យក្មេង Takefusa Kubo ដូច្នេះក្លឹបមានតែបន្តអោយរូបគេចាកចេញក្នុងលក្ខណ្ឌខ្ចីជើងជាបន្តទៀត។

ដំបូងឡើយអាណាព្យាបាល Real Madrid មានបំណងចង់អោយ Kubo បន្តលេងខ្ចីជើងនៅ Real Sociedad ដើម្បីបើកឪកាសអោយកីឡាករដ៏មានទេពកោសល្យរបស់ពួកគេម្នាក់ទៀតគឺ Martin Odegaard បានបង្ហាញខ្លួនប៉ុន្តែ Kubo ខ្លួនឯងបានជ្រើសរើសគៅលដៅមួយនេះ ។ មានន័យថាកីឡាករវ័យ ២០ ឆ្នាំរូបនេះនឹងលេងក្នុងលក្ខណ្ឌខ្ចីជើងជាលើកទី៤ក្រោយផ្លាស់មកកីឡាដ្ឋាន Santiago Bernabeu ក្នុងឆ្នាំ ២០១៩ ។
សម្រាប់ក្លឹបខ្ចីជើងលើកទី១នៅ Mallorca Kubo រកបាន៤ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៤ ក្នុងរយៈពេល ២.៤០២ នាទីនៃការលេង។ នៅរដូវបន្ទាប់សម្រាប់ក្លឹប Villarreal និង Getafe មិនបានទទួលជោគ ជ័យសម ប្រកបនោះទេ ខណៈដែល Mallorca ដែលកំពុងមានវត្តមាននៅលីកលំដាប់ទីពីរ (Spanish Division) ត្រៀមផ្តល់នូវទំនុកចិត្តខ្ពស់ដោយពឹងផ្អែកលើគុណភាពលេងរបស់រូបគេ និងសង្ឃឹមថា Kubo អាចជួយក្រុមវិល ត្រលប់ មកលេងនៅលីកកំពូលអេស្ប៉ាញសាជាថ្មីវិញបាន។

ប្រភព៖ Besoccer