Tottenham មានបំណងដាក់ទណ្ឌកម្ម កីឡាករ Harry Kane ដោយត្រៀមធ្វើការពិន័យជាប្រាក់មួយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះមិនបានខ្វាយខ្វល់និងមានចេតនាអវត្តមានការចូលរួមឮហ្វឹកហាត់មុនបើករដូវរយៈពេល២ថ្ងៃជាប់ៗគ្នា នៅសប្តាហ៏ទី១ដើមខែសីហានេះ ក្នុងគោលបំនងបង្ហាញចេតនាផ្លាស់ទៅកាន់ក្លឹប Manchester City ។
Kane ធ្លាប់បានប្រាប់ពីបំណងចង់ចាកចេញពីSpurs នៅក្នុងខែឧសភាម្តងរួចទៅហើយខណៈគ្រូបង្វឹកថ្មីលោក Nuno Espirito Santo កំពុងបំពេញការតព្វកិច្ចនៅមូលដ្ឋានហ្វឹកហាត់ Enfield របស់ក្លឹបកាលពីថ្ងៃច័ន្ទខណៈ យុទ្ធនាការ Premier League រដូវកាលថ្មីនិងខិតជិតចូលមកដល់ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាមិញ Spurs មានការខកចិត្តចំពោះអាកប្បកិរិយារបស់ខ្សែប្រយុទ្ធឆ្នើមរបស់ពួកគេនៅមុនចាប់ផ្តើមរដូវកាលថ្មីបើទោះបីជារដូវកាលចាស់ ទោះបី Kane បានគ្រាប់បាល់ច្រើនជាងគេ ពោលគឺ២៣គ្រាប់ និង Assist ច្រើនជាងគេ ១៤ដង នៅលីគកំពូលអង់គ្លេស។
ក្រោយនៅសល់កិច្ចសន្យា ៣ ឆ្នាំទៀតក្រោយពីចុះកិច្ចសន្យាបន្តអាជីពជាមួយ Tottenham កាលពីខែមិថុនាឆ្នាំ ២០១៨ Man City ធ្លាប់បាន ផ្តល់ជូនទឹកប្រាក់ ១០០ លានផោនប៉ុន្តែ Tottenham បាន បដិសេធភ្លាមៗ កាលពីពេលថ្មីៗនេះ។ ប៉ុន្តែប្រភពពីគេហទំព័រដ៏ល្បីរបស់អង់គ្លេសគឺ The Sun បានចុះផ្សាយថាប្រធានក្លឹបលោកDaniel Levy បានផ្លាស់ ប្តូរនូវគោលជំហរហើយបានប្រាប់ Kane ថារូបគេនិងអាចផ្លាស់ទៅទៅកាន់ក្លឹបគូប្រជែង Man.City បានប្រសិនជាក្រុមលោក Pep Guardiola និងចំណាយប្រាក់លើកិច្ចព្រមព្រៀងរហូតដល់ទៅ ១៦០ លានផោន ។
មានន័យថាប្រធានក្រុមជម្រើសជាតិអង់គ្លេសបានខិតកាន់តែកៀកក្នុងការទទួលយកនូវកិច្ចសន្យាតម្លៃពលកម្មនឿយហត់ ប្រមាណ ៤០០.០០០ ផោន/១សប្តាហ៏ជាមួយ Man.City។ស្របពេលអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Pep Guardiola ពិតជាមានតម្រូវការចង់បានបេក្ខភាព Kane បំពេញចន្លោះប្រហោងតំបន់ប្រយុទ្ធរបស់ក្លឹបក្រោយការចាកចេញ របស់ វីរបុរស Sergio Agueroបើទោះបីជាបច្ចុប្បន្នក្លឹបកំពុងចរចារនាំយកប្រធានក្រុម Aston Villa កីឡាករJack Grealish មករួមក្រុម យ៉ាងណាក៏ដោយ ។
ប្រភព៖ Metro