ក្រុមមាន់ខ្នាយមាសកំពុងប្រឈមនិងស្ថានភាពដ៏លំបាកក្រោយពីខ្សែប្រយុទ្ធឆ្នើម Harry Kane ដែលតាមកាលវិភាគត្រូវត្រលប់មកហ្វឹកហាត់ ប៉ុន្តែមិនបានបង្ហាញវត្តមាននោះទេកាលពីធ្វើកាលពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ។វាជាសញ្ញាមួយដែលអាចត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជឿជាក់ថាខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានចេតនា ចង់ចាកចេញពីក្លឹប ដើម្បីទៅចូលរួមជាមួយក្លឹបគូប្រជែង Man City ។
ពត៌មានបន្ថែមស្តីអំពីអនាគតរបស់ Harry Kane ត្រូវបានសារព័ត៌មាន Sky Sports យកមកចុះផ្សាយថាប្រធានក្រុមជម្រើស ជាតិអង់គ្លេសរូបនេះ បានសម្រេចចិត្តមិនចូលហ្វឹកហាត់បន្ទាប់ពីត្រលប់មកពីវិស្សមកាលវិញ។គួរបញ្ជក់ថាកិច្ចសន្យារបស់ Kane បច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ ២០២៤ ស្របពេលក្លឹបជើងឯក Premier League បាន ដាក់តម្លៃខ្លួនកីឡាករឆ្នើមរូបនេះរហូតដល់ទៅ ១៧០ លានផោនដែលជាដ៏ច្រើនបំផុតសម្រាប់ Man City ដែល កំពុងបញ្ចុះបញ្ចូលប្រធានក្រុមAston Villa កីឡាករJack Grealish ក្នុងតម្លៃ១០០លានផោនផងដែរនោះ។
ការពិត Tottenham ស្ថិតក្នុងស្ថានភាពមួយដែលលំបាកគឺ ការពិតពួកគេមិនចង់លក់កីឡាករឆ្នើមរបស់ពួកគេក្នុងកាលៈទេសៈណាក៏ដោយប៉ុន្តែក្លឹបរំពឹងថា Kane នឹងជួបជាមួយលោក Daniel Levy ប្រធានក្លឹប Tottenham ដែលត្រូវបានគេស្គាល់ ថាជាអ្នកចរចាដ៏ស្វិតស្វាញម្នាក់។ Kane បានក្លាយជាកីឡាករដ៏មានសារៈសំខាន់ និងដើរតួនាទីជួយក្រុមបានច្រើនបំផុត តែមិនបានឈ្នះពានសម្រាប់ក្លឹបទេ ពោលគឺធ្លាប់ឈ្នះពានកិត្តិយសសម្រាប់ខ្លួនឯងប៉ុណ្ណោះគិត ចាប់តាំងពីឆ្នាំ ២០១៣ បន្ទាប់ពីត្រលប់មកពីអោយក្លឹប Leicester City ខ្ចីជើង។
ប្រភព៖ Besoccer