ក្លឹបមេឃខៀវ Man.City បានត្រៀមបញ្ចេញលក់ខ្សែប្រយុទ្ធ Raheem Sterling នៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះក្នុងគោលបំណងដើម្បីគៀងគរថវិកាទិញយកខ្សែប្រយុទ្ធឆ្នើម Jack Grealish របស់ក្លឹប Aston Villa និង Harry Kane ពីក្រុមមាន់ខ្នាយមាស Tottham Hotspur ។ក្រុមអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Pep Guardiola មានបំណងចង់បានកីឡាករទាំងពីររូបព្រមគ្នាប៉ុន្តែពួកគេដាច់ខាតត្រូវតែដាក់លក់កីឡាករឈុតធំមួយចំនួនដើម្បី មានលទ្ធភាពដោះស្រាយកិច្ចព្រមព្រៀងនេះ។
យោគេហទំព័រ The Athletic បានចុះផ្សាយថាៈ ក្លឹបជើងឯក Premier League បានសម្រេចចិត្តធ្វើរឿងនេះ ឡើង បើទោះបីជាខ្សែប្រយុទ្ធដើមកំណើតចាម៉ៃការូបនេះ រកបាន៣គ្រាប់អោយអង់គ្លេសក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអ៊ឺរ៉ុបដោយចូលលេងបាន៧ប្រកួត ។ទោះយ៉ាងណាទម្រង់លេងកម្រិតចុងក្រោយវគ្គផ្តាច់ព្រ័ត្រសម្រាប់កីឡាករវ័យ ២៦ ឆ្នាំ បាននិងកំពុងកំនត់ជោគវាសនារូបគេនាពេលនេះហើយ។
គួរបញ្ជាក់ថា Sterling អតីតខ្សែប្រយុទ្ធ Liverpool នៅមានកិច្ចសន្យាសល់រយៈពេលពីរឆ្នាំទៀត នៅឯកីឡដ្ឋាន Etihad Stadium ប៉ុន្តែរូបគេក៏នៅតែមានតម្លៃខ្លួនខ្ពស់នៅឡើយ។រីឯកន្លងមកវិញសម្រាប់ក្លឹបអាជីព Sterling រកបាន១១៤គ្រាប់ និងបង្កើតឪកាស៨៧ដង ក្នុងការបង្ហាញខ្លួន២៩២ប្រកួតក្រោយផ្ទេរពីកីឡាដ្ឋាន Anfield មកនៅរដូវក្តៅឆ្នាំ ២០១៥ក្នុងតម្លៃ ៥០លានផោន។
ប្រភព៖ Sportsmole