អង់គ្លេសដែលមានប្រៀបក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro ២០២០ ជាមួយនិងការប្រមូលផ្តុំដោយហ្វូងមនុស្សនៅទឹកដីកីឡាដ្ឋាន Wembley របស់ខ្លួន នាថ្ងៃអាទិត្យនេះក្នុងនាមជាម្ចាស់ទឹកដី។ ខណៈពួកគេសម្លឹងឪកាសលើកពានធំដ៏ធំក្នុងព្រឹត្តការណ៏បាល់ទាត់ចាប់តាំងពីពួកគេឈ្នះពាន World Cup ចុងក្រោយនៅ ឆ្នាំ ១៩៦៦ជាមួយនិងពាក្យស្លោកថានិងនាំពានត្រឡប់មកផ្ទះ ។ ក៏ប៉ុន្តែអ្វីដែលពួកគេត្រូវចាំបាច់ធ្វើការប្រឈមនោះគឺ ក្រុមគូប្រជែងអ៊ីតាលីដែលមានសមត្ថភាពខ្លាំងក្លាបំផុតដែល៣៣ប្រកួតចុងក្រោយបូករួមការប្រកួតនៅព្រឹត្តការណ៏ Euro ២០២០គឺមិនដែលចាញ់។

ក៏ព្រោះតែក្រុមលោក Roberto Mancini បានទម្លាក់ជើងខ្លាំង ប៊ែលហ្សិកនិងអេស្ប៉ាញ ដើម្បីបង្កើនទំនុកចិត្ត ជាមួយនិង គោលបំណងចង់ឈ្នះពានទ្វីបអឺរ៉ុបជាលើកទី២ក្នុងប្រវត្តិសាស្រ្ត។
ដូច្នេះខាងក្រោមនេះជាកីឡាករអ៊ីតាលី៥រូបដែលអាចធ្វើអោយអង់គ្លេសជួបរឿងខកបំណងបានជានិច្ច
១. Federico Chiesa

ខ្សែបម្រើស្លាបរបស់ក្រុមសេះបង្កង់ Juventus ទើបតែបង្ហាញខ្លួនចូលលេង ៣ ប្រកួតក្នុងចំនោម ៦ ប្រកួតនៅព្រឹត្តិការណ៏ Euro ២០២០ សម្រាប់អ៊ីតាលីប៉ុន្តែរូបគេបានដើរតួនាទីដ៏សំខាន់ដោយរកបាន ២ គ្រាប់ក្នងយុទ្ធនាការនេះ ។

២.Jorginho

អ្នកគាំទ្រក្របខណ្ឌ Premier League បានស្គាល់ Jorginho ច្បាស់ក៏ព្រោះតែ៣រដូវកាលដំបូងរូបគេចូលលេងបាន ១៤១ ប្រកួតសម្រាប់ក្រុមតោខៀវ Chelsea ។រូបគេក៏បានដើរតួនាទីដ៏សំខាន់ពេលផ្តួលអេស្បាញដោយការទាត់បាល់កាត់សេចក្តីផងដែរដូច្នេះចាត់ទាត់ថា ខ្សែបំរើរូបនេះគឺជាកីឡាករដែលអង់គ្លេសត្រូវបារម្ភ។ដូច្នេះលោក Gareth Southgate និង ប្រើប្រាស់វិធីយ៉ាងណាអោយ Mason Mount ដែលជាមិត្តរួមក្រុមរបស់គេព្រមទាំង Kalvin Philips ទប់ទល់និងរូបគេផងដែរ។

៣.Emerson Palmieri

ខ្សែការពារស្លាបឆ្វេងក្រុមតោខៀវ Chelsea រូបនេះផងដែរនិងត្រូវទទួលភារកិច្ចសំខាន់ផងដែរ គឺចូលជំនួសតំណែងកីឡាករ Leonardo Spinazzola ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរបានជួបជាមួយបែលហ្ស៊ិកនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។ដូច្នេះលោក Southgate អាចនិងត្រៀមដាក់ខ្សែការពារដ៏គួរអោយទុកចិត្តគឺ Kieran Trippier លេងនៅស្លាបខាងស្តាំវិញដើម្បីមានឪកាស ប្រឈមជាមួយ Emerson ដែលលេងច្រាសទល់គ្នានៅស្លាបខាងឆ្វេងនោះ។

៤. Giorgio Chiellini និង Leonardo Bonucci

ខ្សែការពារជើងចាស់និងជាដៃគូនៅតំបន់ការពារកណ្តាលទាំងពីររូបដ៏មានបទពិសោធន៏ទាំងពីរធ្លាប់បង្ហាញខ្លួនសរុបរួមគ្នាមិនតិចជាង២១៩ប្រកួតនោះទេសម្រាប់ជម្រើសជាតិអ៊ីតាលី។យ៉ាងណាមិញពួកគេទាំងពីរក៏ជាឧបសគ្គសម្រាប់បង្អាក់ ខ្សែប្រយុទ្ធឆ្នើម Harry Kane មិនអោយធ្វើព្យុះធ្វើភ្លៀងបានមិនថាបាល់ក្រោមរឺបាល់លើនោះទេ។

៥.Lorenzo Insigne

ខ្សែប្រយុទ្ធឆ្នើមក្រុម Napoli ធ្វើបានល្អជាមួយក្រុមបាល់ទាត់អាជីពដោយរកបាន ១៩ គ្រាប់នៅ Serie A ក្នុង ៣៥ ប្រកួតស្របពេលនៅ Euro ២០២០ រកបាន ២ គ្រាប់និងជួយអ៊ីតាលីឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។Insigne មានបច្ចេកទេសប្រើប្រាស់ជើងឆ្វេងនិងស្តាំបានល្អពិសេសការកឹបបាល់ដោយប្រើជើងឆ្វេងនិងស៊ុតជើងស្តាំដើម្បីសម្រេចគោលដៅ កំលុងការប្រកួតជាមួយបែលហ្ស៊ិកនិងទួរគីកន្លងទៅ។ដូច្នេះពេលនេះខ្សែការពារអង់គ្លេស Kyle Walker ដែលលេងទល់តួនាទីជាមួយ Insign ដាច់ខាតមិនគួរណា ធ្លាក់ក្នុងអន្ទាក់ពិសេសដែលអាចធ្វើអោយរូបគេ ប្រើបច្ចេកទេសខាងលើនេះបានបន្តទៀតទេបើអាច។

ប្រភព៖ Metro