Leonardo Bonucci បានលើកឡើងថាក្រុមជម្រើសជាតិអ៊ីតាលីមិនខ្លាចរអាទេសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ នៅលើទឹកដីអង់គ្លេសនៅពេលដែលភាគីទាំងពីរត្រៀមប្រកួតគ្នាដណ្តើមជើងឯកព្រឹត្តការណ៏បាល៉ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុបនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃច័ន្ទទី ១២ កក្ដដា ២០២១នេះ ។
ក្រុមអសូរី អ៊ីតាលីបានផ្តួលក្រុមគូប្រជែងដ៏ជូរចត់គោជល់អេស្ប៉ាញដោយបាល់ប៉េណាល់ទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន Wembley កាលពីថ្ងៃអង្គារ ខណៈដែលខ្សែការពារកណ្តាលដ៏រឹងមាំរបស់Juventus លោក Bonucci បានលើកឡើង ថា ទោះបីជាមានប្រៀបខ្លាំងលើទឹកដីដែលមានអ្នកគាំទ្រអង់គ្លេសភាគច្រើនក៏ដោយវានឹងផ្តល់កម្លាំងចិត្តបន្ថែមដល់យើង ។ទោះយ៉ាងណាអ្នកគាំទ្រអ៊ីតាលីប្រមាណ ១.០០០ នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅខាងក្នុងកីឡាដ្ឋានដ៏ធំនៅចក្រភពអង់គ្លេសមួយនេះ ។
Bonucci មានវ័យ ៣៤ ឆ្នាំនឹងត្រូវចាប់ដៃគូជាមួយមិត្តរួមជាតិវ័យ ៣៦ ឆ្នាំ Giorgio Chiellini ដែលលេងរួមគ្នា នៅក្លឹបបាល់ទាត់អាជីពJuventus និងត្រូវលេងប្រឈមជាមួយក្រុមតោកំណាចអង់គ្លេដែលមានកីឡាករមានអាយុជាមធ្យម គឺ២៥ ឆ្នាំ។ Bonucci បាននិយាយបែបលេងសើចថា: វានឹងក្លាយជាការប្រកួតររវាងយុវជនទល់និងមនុស្សចាស់។ ពួកគេ មានអ្នកវាយប្រហារខ្លាំងយើងនឹងត្រូវការពារដោយយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគេនិងក្រុមទាំងមូល។យើងដឹងពីការលំបាកដែលពួកគេត្រៀមមផ្តល់ឱ្យយើងពិសេសគឺប្រុងប្រយ័ត្នចំពោះល្បឿនរត់របស់ពួកគេ ។ ក៏ព្រោះតែហេតុផលមួយផ្សេងទៀតនោះគឺលោក Gareth Southgate អាចនិងដាក់កីឡាករ Bukayo Saka របស់ក្រុមកាំភ្លើងធំArsenalមានវ័យ ១៩ ឆ្នាំនិង Jadon Sancho ដែលកំពុងត្រៀមផ្លាស់ពី Dortmund មក Man.Utd ក៏មានវ័យទើបតែ ២១ ឆ្នាំផងដែរ។
ប្រភព៖ BBC