Sergio Ramos បានប្រាប់ពីមុឡហេតុបដិសេធសំណើរឆ្លងកាត់ការពិចារណាយ៉ាងម៉ត់ចត់បំផុតក្រោយពីទទួលបានការផ្តល់សំណើរពីសំណាក់ក្រុមកាំភ្លើងធំ Arsenal នូវប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ ៣០ លានផោន ជាមួយការផ្តល់ជូនកិច្ចសន្យារយៈពេល ២ ឆ្នាំ ។
វីរបុសក្រុមអធិរាជស Real Madrid បានឈានដល់ការចាកចេញ ពីក្លិបយក្សអេស្ប៉ាញដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យារបស់គេអស់សុពលភាពនៅចុងខែមិថុនា២០២១នេះ ប៉ុន្តែ Ramos បានទាមទារការចុះកុងត្រារយៈពេល២ឆ្នាំ បើទោះបីជាខ្លួនបានព្រមព្រៀងអោយក្លឹបកាត់បន្ថយប្រាក់ឈ្នួលប្រចាំឆ្នាំ១០លានផោនយ៉ាងណាក៏មិនបានឈានដល់ការយល់ព្រមជាមួយប្រធានក្លឹបលោក Florentino Perez ទេ ។
មានក្លឹបធំ ៗបានចាប់អារម្មណ៍ចង់ចុះហត្ថលេខានាំយកខ្សែការពារឆ្នើមសញ្ជាតិអេស្បាញវ័យ ៣៥ ឆ្នាំរូបនេះមករួមក្រុម ។ប៉ុន្តែយោងគេហទំព័រ Goal បានចុះផ្សាយថាៈ Arsenal គឺជាក្រុមដែលបានប្រជែងលើការដេញថ្លៃនេះ ប៉ុន្តែមូល ហេតុតែមួយនោះគឺក្រុមខកខានឪកាសលេងនៅ ក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ខណៈ Man.City ក៏បានផ្តល់កុងត្រាថ្មី២ឆ្នាំដល់ Ramos ផងដែរ។ទីបំផុត Ramos បានសម្រេចកិច្ច ព្រមព្រៀងចុះហត្ថលេខាកិច្ចសន្យា២ឆ្នាំជាមួយនិងទឺកប្រាក់១៣លានផោនក្នុង១ឆ្នាំ ដើម្បីមានឪកាសលេងរួមក្រុមជាមួយខ្សែប្រយុទ្ធលំដាប់ពិភពលោកគឺ Neymar និង Kilyan Mbappe ផងដែរ។
ប្រភព៖ Goal